ភ្នំពេញ៖ អតិថិជនរបស់ក្រុមហ៊ុន ស្មាតអាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដលេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បីអបអរសាទរ និងស្វាគមន៍ការមកដល់នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារការរីករាលដាលនៃវីរុសកូវីដក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ក្រុមហ៊ុន ស្មាត បានបង្កើតល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart» តាមអនឡាញ ដើម្បីជម្រុញឲ្យអតិថិជនរបស់ខ្លួនចូលលេងកំសាន្តតាមអ៊ិនធឺណិត ហើយស្នាក់នៅផ្ទះអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រមទាំងមានឱកាសឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch , Smart TV ម៉ាស៊ីនបោកខោអាវ, ទូរស័ព្ទ ក៏ដូចជារង្វាន់ជាច្រើនផ្សេងទៀត។
![ឈ្នះរង្វាន់ជាមួយការលេងល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart»](https://s9.kh1.co/__image/w=650,h=341,q=100/e6/e6bd03a5b2298bc763fe4feb94c9299a5215f49b.jpg)
អតិថិជន ស្មាត ដែលប្រើសេវាបង់ប្រាក់មុន (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈកម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយកដោយឥតគិតថ្លៃបានពី App Store និង Google Play។ រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥,០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដងដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជនចង់ធ្វើការវាយច្រើនដង ពួកគេក៏អាចទិញការវាយក្អមចំនួន៣ដង ដែលមានតម្លៃ ១០សេន និង ៥ដងបន្ថែម មានតម្លៃ ១៥ សេន។
លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុសរបស់គាត់បានលេងហ្គេម «វាយក្អម» នេះ។
លោកស្រី សុផល បានឲ្យដឹងថា៖
« ដំបូងខ្ញុំអត់ជឿងថាអាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏អោយទូរទស្សន៍ ពេលនឹងក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំជាអ្នកលេងហ្គេម «វាយក្អម by Smart» លេងថ្ងៃទី ១ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី ២ ទើបឈ្នះបានទូរទស្សន៍។ »
![អ្នកឈ្នះរង្វាន់](https://s9.kh1.co/__image/w=634,h=630,q=100/a2/a23ea57946bd8bcd8ed5943b6ca7fd9fc27d968b.jpg)
ពលរដ្ឋដែលរស់នៅកោះឧកញ្ញាតី លោក ផាត មុន្នី បានចូលលេងហ្គេម «វាយក្អម by Smart» តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។
លោកបានប្រាប់ឲ្យដឹងថា៖
« ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម្ល៉េះ។»
![អ្នកឈ្នះរង្វាន់](https://s9.kh1.co/__image/w=634,h=630,q=100/38/387cf26712745946cc038241201fcd3bbfe4f8fa.jpg)
សម្រាប់អតិថិជនដែលមិនទាន់មានឱកាសក្នុងការលេងហ្គេម អ្នកអាចទាញយកកម្មវិធី SmartNas ដោយឥតគិតថ្លៃដើម្បីលេងហ្គេមកំសាន្ដនេះ។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នកត្រួតពិនិត្យលើគម្រោងដែលអ្នកកំពុងប្រើប្រាស់ ពិនិត្យគណនី និងបញ្ចូលទឹកប្រាក់ ភ្ជាប់សេវាកម្មនានា ព័ត៌មានពីការប្រូម៉ូសិនមុនគេ និងអត្ថប្រយោជន៍ជាច្រើនផ្សែងទៀត។
អតិថិជនក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទ ដែលបានភ្ជាប់ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អមចំនួន ១ដង រៀងរាល់ការបញ្ចូលលុយម្តង ៥ដុល្លារ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាត តែងតែខិតខំបង្កើតកម្មវិធីកំសាន្ដជាច្រើន រួមមានការបង្កើមល្បែងប្រជាប្រិយបែបឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍនៃកម្មវិធីហ្គេមក្នុងស្រុក ដូចជា ហ្គេម អំុទូក by Smart និង វាយក្អម by Smart ជាដើម៕
![ឈ្នះរង្វាន់ជាមួយការលេងល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart»](https://s9.kh1.co/__image/w=650,h=650,q=100/e1/e11aaa1fea0e46151d8b94f2076ac309eb091cbe.jpg)
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្មាត តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។