កម្សាន្ត៖ ខណៈដែលប្រទេសកម្ពុជា កំពុងតែស្ថិតនៅក្នុងមាត់ជ្រោះមរណៈនៃការវាយលុកពីជំងឺដ៏កាចសាហាវកូវីដ១៩ កាលពីម្សិលមិញ ស្រាប់តែ ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការ សូមឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសូមឱ្យមានសេចក្តីជឿជាក់ទុកចិត្តទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បិតានៃសុខសន្តិភាព និង បានសូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជា គេចផុតពីការទន្រ្ទានវាយលុកនៃជំងឺដ៏កាចមួយនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការដូច្នេះថា៖
អាត្មាភាពសូមបិណ្ឌបាតញាតិញោមសូមមានសេចក្តីជឿជាក់ទំនុកចិត្តក្នុងការដឹកនាំរបស់សម្តេចតេជោ បិតានៃសុខសន្តិភាព។ យើងកំពុងតែស្ថិតនៅក្បែរមាត់ជ្រោះនៃមរណៈ សូមញាតិញោមតស៊ូអត់ធ្មត់ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះជាមួយគ្នា។ ការលំបាករយៈពេលខ្លី ប្រសើរជាជាងការលំបាករយៈពេលវែង។ អាត្មាភាពសូមជូនពរញាតិញោមទាំងអស់ សូមឱ្យបានរួចចាកផុតពីជំងឺកូវិដ-១៩។
គួររំលឹកដែរថា យោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៦៣៨៩នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ២៤៧៦នាក់ អ្នកសម្រាកព្យាបាលមានចំនួន៣៨៦៥នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន៤៣នាក់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖




