កណ្ដាល៖ កាលពីយប់ថ្ងៃទី ៣០ ខែមេសាកន្លងទៅ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់ទីតាំងភូមិសាស្រ្ដចំនួន ០៨ភូមិ និងត្រូវកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធានការដែលត្រូវបានអនុវត្តចំពោះភូមិសាស្ដ្របិទខ្ទប់នេះ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» មានដូចខាងក្រោម៖
- តំបន់ក្រហម៖ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ដើម នៃឃុំបែកចាន ស្រុកអង្គស្នូល
- តំបន់លឿងទុំ៖ ភូមិចក ភូមិព្រៃបឹង ភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នូល
- តំបន់លឿង៖ ភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។
គួរជម្រាបដែរថា តំបន់ក្រហម សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំណែកតំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងតំបន់លឿង សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តកណ្ដាលខាងក្រោម៖
![ទីតាំងដែលបានបែងចែក និងបិទខ្ទប់](https://s9.kh1.co/__image/w=650,h=525,q=100/8a/8a6f54ff6c4f5305ae8c6f54ad215de237deb822.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=977,q=100/22/22974ebf2f5e7b4f85326f3af972d091656a347e.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=966,q=100/7a/7a2dddae4cdcb49e88b729437f1dc6f3343b61f9.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=1003,q=100/f2/f246ac5186597cfc9daaedf21ee7a5048a3f5f46.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=942,q=100/61/6149037e457ac00e3c5ef27e23b77f193706d9c9.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=970,q=100/47/47ea6e41d1faa33fa617ad76ee37b2680bf5e934.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=972,q=100/17/17167212abf745543d1a86234f52ca3e01eb31aa.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=925,q=100/67/673777b6e86b858a3bf5f14a42f94dba7b6b0a5f.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=986,q=100/67/6720536e0ba885cdea5decb02ffc23d06ca78e44.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=996,q=100/9f/9f5344cfdc84526229b551928e6821210c6db163.jpg)
![លិខិតជូនដំណឹង](https://s9.kh1.co/__image/w=650,h=808,q=100/27/271b2c71bc62cf1f20f8d1c8ec0f3e2485941d72.jpg)