ភ្នំពេញ៖ ធនាគារ ហុង លីអុង បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ក្រោមការសម្របសម្រួលរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈលោក សាឡា អេអ៊ីសា ដោយប្រគល់សម្ភារៈចាំបាច់មួយចំនួនជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្ភារៈដែលធនាគារ ហុង លីអុង បានប្រគល់ជូនក្រសួងសុខាភិបាលតាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នោះរួមមាន៖ ឧបករណ៍វាស់សម្ពាធឈាម និងឧបករណ៍វាស់កំរិតអ៊ុកស៊ីសែនក្នុងឈាម ដែលមានចំនួនសរុប ២៦៣ គ្រឿង ដែលនឹងត្រូវប្រើប្រាស់ក្នុងការងារចាក់វ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។
ធនាគារ ហុង លីអុង សង្ឈឹមថា អំណោយសប្បុរសនេះ គឺបានចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជាសំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដទៅដោយជោគជ័យ៕