រាជធានីភ្នំពេញ៖ មហាជនប្រាកដជាស្គាល់ហើយ តារាសម្តែងស្រី លី ច័ន្ទសីហា ដែលកាលពីពេលថ្មីៗនេះ អ្នកនាងបានជួបទុក្ខជាទម្ងន់ ដោយបានបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ២នាក់ ក្នុងរយៈយ៉ាងខ្លី ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ អ៊ំប្រុសបង្កើតរបស់តារាសម្តែងស្រី លី ច័ន្ទសីហា បានទទួលមរណភាព ដោសារតែជំងឺកូវីដ១៩ ហើយការស្លាប់របស់អ៊ំអ្នកនាង មិនទាន់បានគ្រប់ ៧ ថ្ងៃផង នេះបើតាមការបញ្ជាក់ពីឪពុករបស់តារាសម្តែងស្រីរូបនេះ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមិថុនាម្សិលមិញនេះ អ្នកនាងបានបាត់បង់មនុស្សជាទីស្រលាញ់មា្នក់ទៀត គឺអ៊ំស្រីបង្កើតបានទទួលមរណភាពផងដែរ។
ជាមួយគ្នានេះ អ្នកនាង លី ច័ន្ទសីហា បានបញ្ចេញសារដោយក្តីស្តាយស្រណោះយ៉ាងក្រៀមក្រំដូច្នេះថា៖
ចាប់ពីថ្ងៃនេះទៅគ្រប់យ៉ាង ជាអតីតកាល អុំស្រី ទៅចោលក្មួយម្នាក់ទៀតហើយ អ៊ុំហត់ហើយ សូមអ៊ុំទៅឲ្យបានសុខចុះ ក្នុង១អាទិត្យខ្ញុំត្រូវបាត់បង់មនុស្សក្នុងត្រកូល (លី)2នាក់ហើយ។
ទន្ទឹមនឹងនោះដែរ គេសង្កេតឃើញអ្នកគោរពស្រលាញ់ និង គាំទ្រអ្នកនាងនៅលើបណ្តាញសង្គម បានចូលរួមសម្តែងសមានទុក្ខជាមួយគ្រួសាររបស់អ្នកនាង លី ច័ន្ទសីហា ផងដែរ៕






