អង់គ្លេស៖ បណ្ដុំសត្វយក្សដែលធ្វើពីចំបើងត្រូវបានដាក់តាំងបង្ហាញ នៅឧស្យានសាហ្វារីមួយកន្លែង។ សិល្បៈករ Mike De Butts, Harriet Lumby និង Alex បានធ្វើរូបចម្លាក់ សម្រាប់ការតាំងពិព័រណ៌ថ្មីមួយនៅឧស្យានសាហ្វារី Longleat ក្នុងតំបន់ Wiltshire។ អ្នកទាំងបីបានរចនាបណ្ដុំសត្វចំនួន៨ ដើម្បីតំណាងឲ្យសត្វព្រៃរាត្រីចរ ដើមកំណើតក្នុងចក្រភពអង់គ្លេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបចម្លាក់ដែលមានកម្ពស់ដល់ទៅ៣ម៉ែត្រ រួមមានសត្វទីទុយ, កញ្ជ្រោង, កំពីងដូង, badger, កាំប្រមាតូច, និងកង្កែបជាដើម។ ដោយធ្វើឡើងពីចំបើង ពួកវាក៏មានគ្រោងដែកសរសៃនិងខ្សែ នៅពីខាងក្នុងផងដែរ។ ការតាំងបង្ហាញរូបចម្លាក់ចំបើងនេះនឹងដំណើរការ រហូតដល់ថ្ងៃទី១២ ខែកញ្ញា នៅឧស្យានសាហ្វារី Longleat ជិតក្រុង Warminster។
ការតាំងពិព័រណ៍ថ្មីនេះក៏មានការបង្ហាញ រូបចម្លាក់តំណាងព្រះចន្ទកម្ពស់៦ម៉ែត្រ ដែលបង្កើតឡើងដោយសិល្បៈករ Luke Jerram ហើយក៏មានបង្ហាញសត្វមានជីវិត ដែលនឹងភ្លឺនៅពេលត្រូវពន្លឺ UV ដែរ៕




ប្រភព: BBC