ភ្នំពេញ៖ នាពេលថ្មីៗ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានធ្វើការបញ្ចេញនូវកិច្ចសហការដ៏ពិសេសមួយជាមួយនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដោយក្នុងនោះ គឺជាការផ្តល់ជូនការផ្ទេរប្រាក់ទៅវិញទៅមក ដែលផ្ដល់នូវភាពងាយស្រួលជូនអតិថិជន ដែលកំពុងតែប្រើប្រាស់ Amret Mobile និង TrueMoney Wallet ជាពិសេសតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយនឹងកិច្ចសហការមួយនេះដែរ នឹងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ TrueMoney Wallet ក៏ដូចជា Amret Mobile ជាមួយនឹងសេវាកម្មថ្មីនេះ រវាងក្រុមហ៊ុនទាំងពីរខាងលើ ដោយអតិថិជនទាំងអស់អាចរីករាយនឹងសេវាកម្មផ្ទេរប្រាក់រហ័សមួយនេះ កាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ។

ដូច្នេះហើយអតិថិជនទាំងអស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចធ្វើការផ្ទេរប្រាក់ទៅវិញទៅមក រួចធ្វើការដកប្រាក់តាមភា្នក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស ដោយកាន់តែងាយស្រួល និងរហ័សទាន់ចិត្តផងដែរ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
https://tmnkh.app.link/e/TMWAmretMTransfer
តោះ! ផ្ទេរប្រាក់ឥលូវនេះ!
https://tmnkh.app.link/TMWAmretMAP