មន្ត្រីជំនាញក្រសួងធនធានទឹក ចុះទប់ស្កាត់ជាបន្ទាន់ចំពោះការបាក់ច្រាំងទន្លេនៅខេត្តកណ្ដាល

//s9.kh1.co/56/560c4df6c029ab517ec5ca185c50d67ccc118c82.jpg
សង្គម

 ២៧-វិច្ឆិកា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួង​ធនធានទឹក​ និងឧតុនិយម​នឹងរៀបចំការពារច្រាំងទន្លេឲ្យរឹងមាំ​នៅតំបន់នេះ​ប្រវែង​ ៨០០​ម៉ែត្រ​ ដែលមាន​២ជំហាន​ (ជំហានទី​១​ ប្រវែង​ ៤១០​ម៉ែត្រ​ និងជំហានទី២​ ប្រវែង​ ៣៩០ម៉ែត្រ​) ដោយរៀបដាក់ប្រអប់ថ្ម​ (Gabion Boxs) នៅរដូវប្រាំងនេះ​ខាងមុខនេះ

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេ​សាប​ និងក្រុមការងារ​នាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​ បានចុះពិនិត្យ​សកម្មភាព​ការពារច្រាំងទន្លេមេគង្គ​បន្ទាន់​ នៅភូមិពាម​ ឃុំរការកោង១​ ស្រុកមុខកំពូល​ ខេត្តកណ្តាល​ ដែលរងការបាក់ច្រាំង​ទន្លេ​ប្រវែង​ ៣៥ម៉ែត្រ​ និងបាក់ចូលដល់ផ្លូវលេខ​ 70A​ នៅ​វេលាយប់ថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កន្លងមកនេះ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

ចាប់ថ្ងៃនោះមកដល់ពេលនេះ​ ក្រុមការងារ​ ក្រសួង​ធនធានទឹក​ និងឧតុនិយម​ បានប្រឹងប្រែងយ៉ាងសកម្ម​​ដើម្បីធ្វើការទប់ការពារច្រាំងទន្លេ​ ដោយបានចាក់ខ្សាច់បំពេញជើងទេរច្រាំង​ និងរៀបដាក់បាវ​ខ្សាច់​ Geotextile Bags ដើម្បីពង្រឹងច្រាំង​ទន្លេ​ឡើងវិញ​ បានប្រមាណ​ 30%​ ហើយ។

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

សូមបញ្ជាក់ថា​ ក្រសួង​ធនធានទឹក​ និងឧតុនិយម​ នឹងរៀបចំការពារច្រាំងទន្លេឲ្យរឹងមាំ​នៅតំបន់នេះ​ប្រវែង​ ៨០០​ម៉ែត្រ​ ដែលមាន​ ២ជំហាន​ (ជំហានទី​១​ ប្រវែង​ ៤១០​ម៉ែត្រ​ និងជំហានទី២​ ប្រវែង​ ៣៩០ម៉ែត្រ​) ដោយរៀបដាក់ប្រអប់ថ្ម​ (Gabion Boxs) នៅរដូវប្រាំងនេះ​ខាងមុខនេះ​៕

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T