សត្វព្រៃ ចំនួន១៦ក្បាល ពេលនេះត្រូវបានលែងចូលព្រៃធម្មជាតិក្នុងឧទ្យានជាតិអង្គរ ​ឱ្យ​មានសេរីភាព

//s9.kh1.co/04/04dfd92ba7f33c8fa28b5efabffc31194887ac92.jpg
សង្គម

 ២៩-ធ្នូ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានសត្វព្រៃចំនួន១៦ក្បាល ត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិនៃឧទ្យានអង្គរ ដើម្បីអភិរក្ស និងកិច្ចគាំពារ ស្ដារឡើងវិញនូវជីវិតសត្វនៅក្នុងព្រៃធម្មជាតិ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានសត្វព្រៃចំនួន១៦ក្បាល ត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិនៃឧទ្យានអង្គរ ដើម្បីអភិរក្ស និងកិច្ចគាំពារ ស្ដារឡើងវិញនូវជីវិតសត្វនៅក្នុងព្រៃធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការ Wildlife Alliance ដោះលែងសត្វស្លាបចំនួន១៤ក្បាល ក្នុងនោះរួមមានសត្វក្ងោកចំនួន៤ក្បាល ។ សត្វកេងកងធំ ៦ក្បាល និងសត្វព្វាំង ៤ក្បាល បូករួមទាំងសត្វតូចមួយគូ។ 

បើតាមការអះអាងរបស់លោក Nick Marx នាយក​កម្មវិធី​សង្គ្រោះ និង​ថែ​ទាំ​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ បានពន្យល់ថា សត្វដែលត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិ នៅក្នុងឧទ្យានជាតិអង្គរនេះ ត្រូវបានយកពីមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅ និងកន្លែងផ្សេងទៀតដោយខ្លឹមសារមានដូចជា៖

យើងលែងសត្វមិនកំណត់ចំនួនទេ ឱ្យតែមានសត្វត្រូវលែងយកត្រូវសហការគ្នាដោះលែងហើយ។ យើងក៏មិនមែនលែងតែមួយកន្លែងដែរ ត្រូវលែងគោលដៅណាយើងយកទៅលេងនៅទីនោះ

  លោក Nick Marx 

ចំណែកអង្គការ ACCB ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ Wildlife Alliance ក៍បាននាំយកសត្វក្ងោក៤ក្បាល មកដោះលែងក្នុងពេលនោះផងដែរ។

ចំពោះសត្វដែលបានដោះលែង ត្រូវបានក្រុមកការងារមើលថែរបស់អង្គការWildlife Alliance មើលថែនិងតាមដានជាប់ជាចាំ ។ លោក Nick Marx បានបន្ថែមថាខាងក្រុមការងារលោកគឺមានជំនាញមើលថែ ដាក់ចំណីជាប្រចាំ។ ដោយរយៈពេល៥ថ្ងៃហើយ បន្ទាប់ពីបានដោះលែង យើងសង្កេតមើលឃើញថា គ្រប់យ៉ាងដំណើរការបានដោយរលូនតែម្តង។ 

យ៉ាងណាមិញ ពោលចាប់ពីឆ្នាំ២០១៣មក សកម្មភាពដោះលែងសត្វនៅក្នុងឧទ្យានជាតិអង្គរ ទទួលបានជោគជ័យជាបន្តបន្ទាប់។ បច្ចុប្បន្ន នៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានសត្វដូចជា សត្វទោចមកុដ សត្វសត្វឈ្លូស សត្វស្វាព្រាម សត្វសំពោចក្រអូប សត្វភេខ្លួនរលោង សត្វឆ្មារដាវ សត្វកេងកងតូច ហើយបូករួមទាំងវត្តមានសត្វថ្មីមួយចំនួនទៀត សរុបមិនក្រោមសាមសិបក្បាលឡើយ ។ នេះបើតាមរបាយការណ៍អាជ្ញាធរអប្សរា៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

សត្វព្រៃមួយក្នុងចំណោម១៦ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិវិញ
សត្វព្រៃមួយក្នុងចំណោម១៦ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិវិញ
សត្វព្រៃមួយក្នុងចំណោម១៦ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិវិញ
សត្វព្រៃមួយក្នុងចំណោម១៦ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិវិញ
សត្វព្រៃមួយក្នុងចំណោម១៦ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិវិញ
សត្វព្រៃមួយក្នុងចំណោម១៦ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិវិញ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T