ដូចត្រូវប៉ាន់ណាស់! Real, PSG, Bayern និង Juventus បានចោមរោមចរចាយក កីឡាករជិតផុតកុងត្រារបស់ Chelsea រូបនេះ - Khmerload

ដូចត្រូវប៉ាន់ណាស់! Real, PSG, Bayern និង Juventus បានចោមរោមចរចាយក កីឡាករជិតផុតកុងត្រារបស់ Chelsea រូបនេះ

https://s9.kh1.co/46/46e287d1e90bb66fdfe560855287412cd69ac117.jpg
កីទ្បា
 04-Jan-2022 4pm · 23 days ago

ដូចត្រូវប៉ាន់ណាស់! Real, PSG, Bayern និង Juventus កំពុងចោមរោមចរចាជាមួយ កីឡាករ Antonio Rudiger

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបធំៗដូចជា Real Madrid, Bayern Munich, Juventus និង Paris Saint-Germain សុទ្ធតែបានធ្វើការទាក់ទងចរចាជាមួយភ្នាក់ងាររបស់ខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Antonio Rudiger

https://s9.kh1.co/__image/w=650,h=434,q=100/c9/c9ee91c0eaa00f03d055d9076afe4040cc40cdc0.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ខាលើ មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយ ជុំវិញការបន្តកុងត្រាថ្មីជាមួយ Chelsea នៅឡើយទេ ហើយបើបន្តនៅបែបនេះ រូបគេ នឹងត្រូវចាកចេញពី ទឹកដី Stamford Bridge ដោយពុំមានតម្លៃខ្លួន នៅដំណាច់រដូវកាលនេះ។

https://s9.kh1.co/__image/w=650,h=650,q=100/ab/abbf8b10c99a8f796268f7384eec6dac848e3ff4.png

ខណៈបច្ចុប្បន្ន Rudiger ក៏មានសិទ្ធអាចធ្វើការចរចាកុងត្រាទុកមុន ជាមួយក្លិបក្រៅពី Premier League ផងដែរ។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports ក្លិប Real, Bayern, PSG និង Juventus សុទ្ធតែបានបើកកិច្ចចរចាជាមួយ តំណាង ខ្សែការពាររូបនេះ រួចរាល់ហើយ។

https://s9.kh1.co/__image/w=650,h=429,q=100/88/8879f677db0d13ec1dd266489402310e297842d9.png

បន្ថែមពីនេះ បើតាមប្រភពដដែល ក្លិបបិសាចក្រហម Manchester United ក៏កំពុងសម្លឹងមិនដាក់ភ្នែកទៅលើ Rudiger ផងដែរ។ គួររម្លឹកដែរថា នារដូវកាលនេះ Rudiger តែងស្ថិតក្នុងជម្រើសដំបូង ក្នុងក្រុមលោក Thomas Tuchel ជាក់ស្ដែង គេបង្ហាញខ្លួនបាន២០ប្រកួតមកហើយនៅ Premier League ក្នុងនោះគេរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២គ្រាប់៕

https://s9.kh1.co/__image/w=650,h=650,q=100/be/be27c32b076dc98772ee209610e2f73dc0fcb3a9.png

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង