Chelsea សង្ឃឹមច្រើនក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន EFL Cup ក្រោយលត់ Spurs ២-០ យប់មិញក្នុងជើងទី១ (មានវីដេអូ) - Khmerload

Chelsea សង្ឃឹមច្រើនក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន EFL Cup ក្រោយលត់ Spurs ២-០ យប់មិញក្នុងជើងទី១ (មានវីដេអូ)

https://s9.kh1.co/06/067a42e42e47880d9450a7579ed3e08cf1c63abe.jpg
កីទ្បា
 06-Jan-2022 10am · 21 days ago

Chelsea សង្ឃឹមច្រើនក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន EFL Cup ក្រោយលត់ Spurs ២-០ យប់មិញក្នុងជើងទី១ (មានវីដេអូ)

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវធ្វើការងារធ្ងន់ នៅការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ EFL Cup បន្ទាប់ពីត្រូវ Chelsea នាំមុខ ២-០ សម្រាប់ ការប្រកួតជើងទី១ នៅទឹកដី Stamford Bridge កាលពីរាត្រីថ្ងៃពុធម្សិលមិញ។

https://s9.kh1.co/__image/w=624,h=351,q=100/bc/bccf5ea04c00ec601870ada37191c8ae00f9febd.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២គ្រាប់របស់ Chelsea អាចនិយាយបានថាជាគ្រាប់បាល់សំណាង ជាក់ស្ដែងគ្រាប់ទី១ ខ្សែប្រយុទ្ធ Kai Havertz បានស៊ុតលងជើងខ្សែការពារក្រុម Spurs កីឡាករ Davinson Sanchez ចូលទីនៅនាទីទី៥ ខណៈគ្រាប់ទី២ ជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Spurs សាជាថ្មីម្ដងទៀត ដោយខ្សែបម្រើ Ben Davies នៅនាទី៣៤។

https://s9.kh1.co/__image/w=650,h=491,q=100/c7/c76c2b8c64eeb2fc908d7ead558b941b4330e3fb.png

គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួតជើងទី២ រវាង​ Spurs និង Chelsea នឹងធ្វើឡើងនាថ្ងៃទី១៣ ខែមករាខាងមុខ។ ដោយឡែកការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ពាន EFL Cup មួយគូទៀតនោះ គឺជាជំនួបរវាងក្រុមហង្សក្រហម Liverpool ទល់នឹងក្រុមកាំភ្លើងធំ Arsenal នៅទឹកដី Anfield វេលាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ នាថ្ងៃទី១៤ ខែមករា៕

បើចង់ឃើញការប្រកួតជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង