ចុម! ស្ងាត់ៗ កីឡាករ Man UTD ម្នាក់នេះបានត្រៀម ចុះកុងត្រា៥ឆ្នាំជាមួយ PSG - Khmerload

ចុម! ស្ងាត់ៗ កីឡាករ Man UTD ម្នាក់នេះបានត្រៀម ចុះកុងត្រា៥ឆ្នាំជាមួយ PSG

https://s9.kh1.co/2d/2d91d22fc2e3e3e35384e5f03d471fc9818bab8a.jpeg
កីទ្បា
 10-Jan-2022 8am · 17 days ago

តារាជួរមុខ Man UTD រូបនេះបានព្រមព្រៀងផ្លាស់ទៅ PSG

អង់គ្លេស៖ ខ្សែបម្រើ Paul Pogba នៃក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងលក្ខខណ្ឌផ្ទេរទៅ ក្លិប Paris Saint-Germain ដោយនឹងចុះកុងត្រាចំនួន៥ឆ្នាំ។

https://s9.kh1.co/__image/w=650,h=650,q=100/fe/fe4037e785474033de10fcbfce94daf20014b1aa.jpg
ខ្សែបម្រើ Paul Pogba
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Pogba នឹងអស់កុងត្រាស្នាក់នៅទឹកដី Old Trafford នាចុងបញ្ចប់រដូវកាលនេះហើយគឺខ្ទង់ខែមិថុនាឆ្នាំ២០២២ ហើយមកទល់ពេលនេះគឺពុំទាន់មានការប្រកាសផ្លូវការណាមួយថាកីឡាករសញ្ជាតិបារាំងរូបនេះព្រមព្រៀងបន្តកុងត្រាថ្មីទេបើទោះបីជា Man UTD ព្យាយាមស្នើកុងត្រាល្អៗដល់គេក៏ដោយ។

https://s9.kh1.co/__image/w=642,h=382,q=100/94/942e013dc7a03e1890d2c0cfcaf522f9f87a4d8a.jpg
ខ្សែបម្រើ Paul Pogba

ឥលូវនេះស្រាប់តែសារព័ត៌មាន Tidofichajes បានចុះផ្សាយថា Pogba បានព្រមព្រៀងកុងត្រា ទុកជាមុនជាមួយ PSG ដោយនឹងផ្លាស់ទៅដោយគ្មានតម្លៃខ្លួនស្របពេលដែលរូបគេកំពុងសម្រាកព្យាបាលរបួស។

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d7bfbe11a80311985439627f983e0ec96cf3d85.jpg
ខ្សែបម្រើ Paul Pogba

PSG ត្រៀមផ្ដល់ប្រាក់ឈ្នួលដល់ Pogba យ៉ាងច្រើនសន្ធឹកសន្ធាប់គឺក្លាយជាកីឡាករលេខរៀងទី២ដែលបានទទួលប្រាក់ឈ្នួលខ្ពស់ជាងគេបន្ទាប់ពីខ្សែប្រយុទ្ធ Neymar Jr.

https://s9.kh1.co/__image/w=650,h=433,q=100/37/37e8862a64d09262c215053c6504ce5758481263.jpg
ខ្សែបម្រើ Paul Pogba

គួរបញ្ជាក់ផងដែរថា Paul Pogba ផ្ទេរពីក្លិប Juventus មកកាន់ Manchester United លើកទី២កាលឆ្នាំ២០១៦៕

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង