ឆ្លើយយ៉ាងជឿជាក់! Hazard ថា នៅក្នុងពិភពបាល់ទាត់នេះមាន G.O.A.T តែម្នាក់ទេ ហើយម្នាក់នោះគឺជា… - Khmerload

ឆ្លើយយ៉ាងជឿជាក់! Hazard ថា នៅក្នុងពិភពបាល់ទាត់នេះមាន G.O.A.T តែម្នាក់ទេ ហើយម្នាក់នោះគឺជា…

https://s9.kh1.co/c3/c3bc6752e644543772afcfc627af6f3125ae2129.jpg
កីទ្បា
 10-Jan-2022 10am · 17 days ago

Hazard ថា នៅក្នុងពិភពបាល់ទាត់នេះមាន G.O.A.T តែម្នាក់ទេ ហើយម្នាក់នោះគឺជា…

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Eden Hazard បានចាត់ទុក កីឡាករ Lionel Messi គឺជាកីឡាករដែលល្អបំផុត ម្នាក់គត់ក្នុងពិភពបាល់ទាត់។

https://s9.kh1.co/__image/w=650,h=366,q=100/bc/bcec4295a5ae7bc6c4aeada4a8b3a8614e113dac.png
  កីឡាករ Eden Hazard
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ម្ចាស់ពានរង្វាន់ Ballon d'Or ៧សម័យកាល រូបនេះ គឺសឹងតែជានិមិត្តរូបសម្រាប់ កីឡាករ និង យុវជនដែលគាំទ្រស្រលាញ់បាល់ទាត់ទាំងអស់ហើយ នៅលើពិភពលោក។ ទោះបីជា បច្ចុប្បន្ននេះ Messi មានវ័យរៀងជ្រេរ ហើយមិនសូវបង្ហាញសមត្ថភាពលេចធ្លោដូចកាលពីប៉ុន្មានឆ្នាំមុនក្តី ក៏ប៉ុន្តែយើងដឹងស្រាប់ហើយថា Messi ជាកីឡាករដែលអស្ចារ្យប៉ុណ្ណា ហើយសមិទ្ធផលដែលគេទទួលបានពីអាជីពបាល់ទាត់នេះ ច្រើនប៉ុណ្ណា។ Messi បានបំបែកកំណត់ត្រាជាច្រើន ទាំងការ រកគ្រាប់បាល់ និង ការឈ្នះពាន រង្វាន់ធំៗផ្ទាល់ខ្លួនច្រើនជាងកីឡាករដទៃទៀត ដូច្នេះហើយទើបអ្នកគ្រប់គ្នាចាត់ទុកគេជា កីឡាករដ៏ល្អម្នាក់ក្នុងពិភពបាល់ទាត់។

https://s9.kh1.co/__image/w=650,h=451,q=100/e3/e38a556bfd40ac5cf657e82a5d9946fa788c1066.png
   កីឡាករ Lionel Messi

Hazard បាននិយាយថា៖

អ្នកណាថាលើលោកនេះមាន G.O.A.T​ ពីរនាក់? ខុសហើយគឺមិនមែនទេ នៅក្នុងកែវភ្នែកខ្ញុំគឺមានតែ G.O.A.T តែម្នាក់ទេ ហើយម្នាក់នោះគឺ Messi។ គេគឺជា កីឡាករម្នាក់ដែលល្អដាច់ កីឡាករទាំងអស់តែម្តង៕

កីឡាករ Eden Hazard

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង