លេចឮដំណឹងពីអេស្ប៉ាញមកថា ដំណើរការផ្ទេរខ្សែប្រយុទ្ធ Man UTD រូបនេះ ទៅលេងនៅក្របខណ្ឌ La Liga បានជោគជ័យ៩៩%ហើយ - Khmerload

លេចឮដំណឹងពីអេស្ប៉ាញមកថា ដំណើរការផ្ទេរខ្សែប្រយុទ្ធ Man UTD រូបនេះ ទៅលេងនៅក្របខណ្ឌ La Liga បានជោគជ័យ៩៩%ហើយ

https://s9.kh1.co/16/166f025e38c22b7cc080adbe944b7137171a4139.jpg
កីទ្បា
 11-Jan-2022 10am · 16 days ago

លេចឮដំណឹងពីអេស្ប៉ាញមកថា ដំណើរការផ្ទេរ Martial ទៅលេងនៅក្របខណ្ឌ La Liga បានជោគជ័យ៩៩%ហើយ

បរទេស៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Anthony Martial ត្រូវបានគេរាយការណ៍មកថា បានខិតជិតក្នុងការផ្ទេរទៅលេងនៅក្របខណ្ឌ La Liga ហើយ ដោយកីឡាករវ័យ២៦ឆ្នាំរូបនេះ បានយល់ព្រមទទួលសំណើខ្ចីជើងពីក្លិប Sevilla រហូតដល់បញ្ចប់រដូវកាលនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/12/124be1d954d5e35c8e851cca904714df9012c5de.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Martial បានក្លាយជាខ្សែប្រយុទ្ធជម្រើសបន្ទាប់បន្សំនៅ​ Man UTD ក្រោយការមកដល់របស់ Jadon Sancho និង Cristiano Ronaldo ។ ជាក់ស្ដែងរដូវកាលនេះ គេទើបបង្ហាញខ្លួនឲ្យបិសាចក្រហមបាន១០ប្រកួត ប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ ជាមួយគ្នានេះ គេកំពុងត្រៀមចាកចេញពីទឹកដី Old Trafford ហើយ ដើម្បីសម្លឹងរកឱកាសចូលលេងបាល់វិញ ឲ្យបានជាប់លាប់។

https://s9.kh1.co/__image/w=650,h=650,q=100/c3/c3b4129f0f8ac0c799d85f8aef66117e0d380e97.png

ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Fichajes ខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើ កំពុងខិតជិតខ្លាំងមែនទែន ក្នុងការផ្លាស់ទៅចូលរួមជាមួយ Sevilla ក្នុងកិច្ចសន្យាខ្ចីជើង។ ប្រភពដដែលបានបន្ថែមទៀតថា ដំណើរការផ្ទេរគឺជោគជ័យ៩៩ភាគរយ នៅឡើយតែការព្រមព្រៀង២-៣ ចំណុចទៀតប៉ុណ្ណោះ រវាង Man UTD និង Sevilla ។

https://s9.kh1.co/__image/w=650,h=488,q=100/ef/efbdf97bd1d51f4fc1408d8450f53606aaf98297.png

គួរបញ្ជាក់ដែរថា ការមកដល់របស់ Martial អាចនឹងអត្ថប្រយោជន៍ច្រើនសម្រាប់ Sevilla ក្នុងការប្រជែងពានជាមួយ Real Madrid។ តួយ៉ាងបច្ចុប្បន្ន Sevilla កំពុងឈរលេខ២ នៅក្របខណ្ឌ​ La Liga មាន៤៤ពិន្ទុ គិតត្រឹម២០ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Real Madrid ៥ពិន្ទុ តែពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង