និយាយចឹងបានទៀត! ចាញ់គេប៉ុណ្ណឹងហើយ លោក Xavi នៅថា Barca លេងល្អជាង R.Madrid ទៀត - Khmerload

និយាយចឹងបានទៀត! ចាញ់គេប៉ុណ្ណឹងហើយ លោក Xavi នៅថា Barca លេងល្អជាង R.Madrid ទៀត

https://s9.kh1.co/c5/c5267a09491195b6b487550f0d6942e1129f1fd5.jpg
កីទ្បា
 13-Jan-2022 10am · 14 days ago

ចាញ់គេប៉ុណ្ណឹងហើយ លោក Xavi នៅថា Barca លេងល្អជាង R.Madrid ទៀត

បរទេស៖ គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បាននិយាយយ៉ាងជឿជាក់ថា ក្រុមរបស់លោក លេងបានល្អជាងក្រុម Real Madrid

https://s9.kh1.co/__image/w=634,h=422,q=100/44/4493b8d0162fc2db0b6bf3f4068ed157946944c3.png
  លោក Xavi Hernandez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រុម Barca បានប្រកួតទល់នឹងក្រុម​​ R.Madrid កាលពីយប់មិញ នៅក្នុងពានរង្វាន់ Super Cup នៃលីគអេស្ប៉ាញ ដោយ Barca ត្រូវរងបរាជ័យ ក្រោមថ្វីជើង កីឡាករ Federico Valverde​ ដែលស៊ុតបញ្ចូលទី នៅនាទី ទី៩៨។ យ៉ាងណាមិញ ទោះបីជាក្រុមរបស់លោកទទួលបរាជ័យក្តី ក៏លោក Xavi នៅតែមានភាពជឿជាក់ថា ក្រុមលោកល្អជាងក្រុមដទៃៗទៀតទាំងអស់។

https://s9.kh1.co/__image/w=634,h=429,q=100/75/750e14adbf62e8265c343bb682a595a5bd7db5f4.png
កីឡាករ Federico Valverde​ 

លោក Xavi បាននិយាយថា៖

ខ្ញុំដឹងថាប្រកួតយប់មិញនេះវាមានភាពលំបាកច្រើន ក៏ប៉ុន្តែពេលយើងចាប់ផ្តើមគ្រប់គ្រងការប្រកួតនេះឡើងវិញ យើងឃើញថា ពួកយើងល្អជាង R.Madrid ទៀត។ ពួកយើងលេងប្រថុយច្រើន ក៏ប៉ុន្តែការប្រថុយនេះ វាឲ្យផលមកពួកយើងបានខ្លះដែរ។ ខ្ញុំដឹងថា ក្រុមយើងបង្កកំហុសច្រើន ហើយមិនសូវទប់ទល់ជាមួយការវាយបករបស់ក្រុម Madrid បានទៀត ក៏ប៉ុន្តែយើងចាត់ទុកថានេះ ជាមេរៀនទៅ​ ហើយចាប់ពីពេលនេះទៅ ក្រុម Barca លែងខ្លាចក្រុមណាៗ ទៀតហើយ៕

លោក Xavi
https://s9.kh1.co/__image/w=634,h=443,q=100/1e/1ec40fa38c3d73f30e892443b854fd37cc024cb6.png
ទិដ្ឋភាពលើទីលាន

ប្រភពdailymail

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង