បរទេស៖ ក្លិប Tottenham Spurs ត្រូវបានគេរាយការណ៍ថា ចង់បានខ្សែបម្រើ Luka Modric ពី Real Madrid ទៅរួមក្រុមវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Modric ធ្លាប់ជាកីឡាកររបស់ក្រុម Spurs មួយរូបដែរ ក្នុងកំឡុងឆ្នាំ ២០០៨-២០១២ មុននឹងគេផ្លាស់មក R.Madrid នៅខែសីហា ឆ្នាំ ២០១២ ដដែលនេះ។ បច្ចុប្បន្នទោះមានវ័យរៀងជ្រេក្តី ក៏ Modric នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អដោយរដូវកាលនេះ គេបង្ហាញខ្លួនបាន ២០ប្រកួត និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុម បាន ៥ដងហើយ។

បើយោងតាមអ្នកកាសែត លោក Ekrem Konur បានចុះផ្សាយថា Spurs ទំនងជាបញ្ចុះបញ្ចូលឲ្យ Modric ត្រលប់មកលេងនៅទឹកដីអង់គ្លេសវិញ ប្រសិនបើគេមិនបន្តកុងត្រាជាមួយ R.Madrid នៅចុងខែ មិថុនាខាងមុខនេះ៕
ប្រភព៖ sportsmole