បរទេស៖ កីឡាករជើងចាស់ជម្រើសជាតិបារាំងលោក Jean-Michel Larque ថា ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe លេងបានល្អបំផុតពេលគ្មាន Neymar និង Lionel Messi។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ទោះបីជា មាន Messi និង Neymar ជាដៃគូប្រយុទ្ធក្តី ក៏ប៉ុន្តែ Mbappe ហាក់ដូចជាមានឥទ្ធិពលជាងគេនៅក្នុងក្រុម ដោយក្នុងរដូវកាលនេះ គេបង្ហាញខ្លួនបាន ២៦ប្រកួត រកបានគ្រាប់បាល់១៨គ្រាប់ហើយ ស្របពេលដែល Messi ទើបតែរកបានមួយគ្រាប់ទេ បន្ទាប់ពីបង្ហាញខ្លួនបាន ១១ប្រកួត ចំណែកឯ Neymar វិញនៅសម្រាកព្យាបាលរបួស នៅក្រៅទីលាន នៅឡើយទេ។

លោក Jean-Michel បាននិយាយថា៖
អ្នកទាំងអស់គ្នាមានឃើញទេ ពេលដែលគ្មាន Messi និង Neymar គឺ Mbappe ពិតជាលេងបានល្អណាស់។ ក្នុងរដូវកាលនេះ ទោះជាគ្មាន Neymar មកជួយជ្រោមជ្រែងក្តី ក៏វាគ្មានអ្វីប៉ះពាល់ដល់ ស្ថិតិរបស់ Mbappe ដែរ ហើយទោះជា Messi នៅតែល្អដូចកាលមុន ក៏មិនធ្វើឲ្យ Mbappe ផ្លាស់ប្តូរអ្វីច្រើនដែរ។ យ៉ាងណាមិញ ទំនាក់ទំនងរវាង Messi និង Mbappe កាន់តែល្អទៅៗហើយ មិនដូចកាលពី Messi ទើបមកដល់ ៦ខែដំបូងទេ៕
ប្រភព៖ sportskeeda