ឌឺសាហាវ! លោក Neil ថា ទោះ Man UTD ឲ្យប៉ុន្មាន ក៏លោកមិនព្រមដូរកីឡាករលោក ជាមួយខ្សែការពារ Man UTD ដែរ - Khmerload

ឌឺសាហាវ! លោក Neil ថា ទោះ Man UTD ឲ្យប៉ុន្មាន ក៏លោកមិនព្រមដូរកីឡាករលោក ជាមួយខ្សែការពារ Man UTD ដែរ

https://s9.kh1.co/a7/a7d9f938de411dcfb01e1a7e16f7bb47d7ef71df.jpg
កីទ្បា
 13-Jan-2022 2pm · 14 days ago

លោក Neil ថា ទោះ Man Utd ឲ្យប៉ុន្មាន ក៏លោកមិនព្រមដូរកីឡាករលោក ជាមួយខ្សែការពារ Man Utd ដែរ

បរទេស៖ អតីតអ្នកចាត់ការក្រុម Middlesbrough លោក Neil Warnock ថា ទោះ Manchester United ឲ្យលោកប៉ុន្មាន ក៏លោកមិនព្រមប្តូរជាមួយ ខ្សែការពារក្រុមលោកដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/45/45f5df3cb6317b898e4292e204fb03788564e969.png
លោក Neil Warnock
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រុម Man Utd បច្ចុប្បន្ននេះ កំពុងទទួលរងការរិះគន់ជាច្រើន អំពីប្រព័ន្ធការពារ របស់ពួកគេ ជាពិសេសនោះគឺ កីឡាករ Harry Maguire តែម្តង។ យ៉ាងណាមិញ លោក Neil ក៏បាននិយាយដែរថា ក្រុម Man Utd សម្បូរកីឡាករល្អៗណាស់ ប៉ុន្តែពួកគេល្អរាងខ្លួន ហើយបើលេងជាក្រុមគឺមិនសូវកើតទេ។

https://s9.kh1.co/__image/w=640,h=480,q=100/a4/a499a345b4b4aa1350c88241a3daa226125fbce7.png
ទិដ្ឋភាពលើទីលាន

លោក Neil បាននិយាយថា៖

Man Utd សម្បូរកីឡាករល្អៗមែន ក៏ប៉ុន្តែពួកគេលេងមិនសូវល្អទេ ពេលលេងជាក្រុម ហើយប្រកួតក្រោយនេះ គេត្រូវប្រកួតទល់ក្រុមចាស់ខ្ញុំទៀត ហើយទោះ Man Utd ឲ្យខ្ញុំប៉ុន្មានក៏ខ្ញុំ មិនព្រមដូរកីឡាករខ្ញុំជាមួយ កីឡាករគេដែរ ព្រោះខ្ញុំគិតថា ខ្សែការពារក្រុមខ្ញុំល្អជាង ខ្សែការពារ Man Utd ទៀត៕

លោក Neil Warnock

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង