ដើមហេតុស្រីៗជ្រួលជ្រើម! ឆ្នាំថ្មីវ័យ៣២ឆ្នាំហើយ តួឯកប្រុសក្នុងរឿង៣៦៥ថ្ងៃ នៅតែ Hot - Khmerload

ដើមហេតុស្រីៗជ្រួលជ្រើម! ឆ្នាំថ្មីវ័យ៣២ឆ្នាំហើយ តួឯកប្រុសក្នុងរឿង៣៦៥ថ្ងៃ នៅតែ Hot

https://s9.kh1.co/1f/1f5c26d8a369afa3433dd91fcf62801c238c92b6.jpg
តារា & កម្សាន្ដ
 14-Jan-2022 10am · 13 days ago

មិនសរសើរមិនបាន ឆ្នាំថ្មីវ័យ៣២ឆ្នាំហើយ ប៉ុន្តែតួឯកប្រុសក្នុងរឿង៣៦៥ថ្ងៃនៅតែ Hotដដែល

តារាកម្សាន្ត÷ លោក Michele Morrone ជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូតអុីតាលីដ៏ល្បី ឬដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសអ្នកនិយមតាមដានរឿងភាគបរទេស តួយ៉ាងគឺរឿង៣៦៥ថ្ងៃ ដែលគេស្គាល់ថាជាខ្សែភាពយន្តបែបស្រើបស្រាលនោះ ប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានឃើញលោកជាក់ជាមិនខាន ដោយតារាប្រុសរូបនេះសម្តែងក្នុងតំណែងជាតួអង្គឯក។

យ៉ាងណាមិញ ងាកក្រលេកមកចាប់អារម្មណ៍ពីសម្រស់របស់តារាប្រុសសម្បូរមន្តស្នេហ៍ មុខមានប្រជាប្រិយ Michele Morrone រូបនេះវិញក៏មិនណយដែរ ដោយក្នុងឆ្នាំនេះMichele Morrone លោកមានវ័យ៣២ឆ្នាំហើយ ប៉ុន្តែតារាប្រុសរូបនេះនៅតែមានសម្រស់ ស្រស់ស្អាត សាច់ដុំធំៗ និងមុខមាត់ដ៏គួរឲ្យទាក់ទាញ រហូតទទួលបានការពេញនិយម និងកោតសរសើរពីសំណាក់ហ្វេនៗជាច្រើននៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថាលោក Michele Morrone កើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ លោកក៏ជាតារាសម្តែងលំដាប់ហូលីវូដដ៏មានប្រជាប្រិយភាពមួយរូប ដែលលោកទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត និងហ្វេនៗនៅជុំវិញពិភពលោក តាមរយៈ:រឿង៣៦៥ថ្ងៃ ដែលចាក់បញ្ចាំងកាលពីឆ្នាំ២០២០កន្លងទៅ៕

ចង់ឃើញថាតើតារាប្រុសរូបនេះស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

https://s9.kh1.co/__image/w=650,h=808,q=100/c5/c5e5cd596c01dc1c1706eb1562a09ebbabe93c39.jpg
លោក Michele Morrone
https://s9.kh1.co/__image/w=650,h=772,q=100/7e/7e55a1d399435c233ea357bbf35851d204b2885f.jpg
លោក Michele Morrone
https://s9.kh1.co/__image/w=650,h=706,q=100/cf/cfdb419c6931a5a67b58d5fbcc1e89d15c63b6ba.jpg
លោក Michele Morrone
https://s9.kh1.co/__image/w=650,h=441,q=100/50/50a70c3db1c3f1ab31aebaa52073aa9b2c10bef6.jpg
លោក Michele Morrone
https://s9.kh1.co/__image/w=650,h=706,q=100/8c/8cca426e06f92ecc5b900b001b8ce20598e4a55b.jpg
លោក Michele Morrone
https://s9.kh1.co/__image/w=650,h=441,q=100/50/50a70c3db1c3f1ab31aebaa52073aa9b2c10bef6.jpg
លោក Michele Morrone
Sun Vannak
V.N

អត្ថបទទាក់ទង