អុញនោះ! Rooney ចេញមុខប្រកែកជាមួយនឹងការលើកឡើងរបស់ Ronaldo ខ្លាំងៗបែបនេះ - Khmerload

អុញនោះ! Rooney ចេញមុខប្រកែកជាមួយនឹងការលើកឡើងរបស់ Ronaldo ខ្លាំងៗបែបនេះ

https://s9.kh1.co/53/53a325ef77bc929e424d8d0b41311ee0cec9566b.jpg
កីទ្បា
 14-Jan-2022 1pm · 13 days ago

Wayne Rooney ចេញមុខកែតម្រូវការលើកឡើងរបស់ Cristiano Ronaldo

អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Wayne Rooney បានចេញមុខជំទាស់ជាមួយនឹងការលើកឡើងរបស់ Cristiano Ronaldo ដែលបាននិយាយថា ក្រុមបិសាចក្រហមត្រូវតែបញ្ចប់ចំណាត់ថ្នាក់នៅក្នុងកំពូលតារាងទាំងបីក្រុម ខណៈ អ្នកចាត់ការក្រុម Derby County ខាងលើ កែតម្រូវថា ក្រុមត្រូវតែឈរនៅក្នុងចំណាត់ថ្នាក់លេខ១។

https://s9.kh1.co/__image/w=650,h=366,q=100/f3/f36b7cc034a406138830c953c502a85d9e302275.png
  លោក Wayne Rooney
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Man Utd កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ៧នៃក្របខណ្ឌ Premier League ខណៈ Ronaldo បានបញ្ជាក់ថា វាជាបរាជ័យរបស់ក្រុមបិសាចក្រហមប្រសិនបើក្រុមមិនអាចបញ្ចប់រដូវកាលនៅក្នុងកំពូលតារាងទាំងបីក្រុមបាន។

https://s9.kh1.co/__image/w=650,h=366,q=100/e5/e52efd2fd37c69094c98e1c27c5e2d332a800ba9.png
កីឡាករ Cristiano Ronaldo

Rooney បាននិយាយថា៖

Man Utd ត្រូវតែជាក្រុមកំពូលលេខមួយ មិនមែនក្រុមកំពូលទាំងបីទេ។ នេះជាអ្វីដែលអ្នកគាំទ្រទាមទារពីក្លិប។ ពិតណាស់ ពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែ នេះជាក្រុមដែលត្រូវការឈ្នះពានរង្វាន់។ នេះជាសម្ពាធក្នុងការលេងឲ្យ Man Utd៕

  លោក Wayne Rooney
https://s9.kh1.co/__image/w=650,h=428,q=100/75/75cb6dd0ecfe6f471fd9f500a797bfe60603db6f.png
ក្លិប Manchester United

ប្រភពdailymail

Ker Rithy Reach
T.R

អត្ថបទទាក់ទង