លោក Hutton ថាជើងខ្លាំង Man UTD ម្នាក់នេះកំពុងធ្វើជាគំរូអាក្រក់សម្រាប់កីឡាករក្មេងៗ - Khmerload

លោក Hutton ថាជើងខ្លាំង Man UTD ម្នាក់នេះកំពុងធ្វើជាគំរូអាក្រក់សម្រាប់កីឡាករក្មេងៗ

https://s9.kh1.co/5b/5b70aaed14fa4623ec02c58dfa46af3c46b4cc02.jpg
កីទ្បា
 14-Jan-2022 1pm · 13 days ago

លោក Hutton ថាម្នាក់នេះ​​មិនគួរ​​បង្ហាញ​​កាយវិការច្រងេងច្រងាង​​លើទីលានឡើយ

អង់គ្លេស៖ លោក Alan Hutton បានរិះគន់ ខ្សែបម្រើ Bruno Fernandes ថាគេមិនគួរបង្ហាញកាយវិការមិនសមរម្យលើទីលានទេព្រោះធ្វើបែបនេះគឺគេកំពុងផ្ដល់ជាគំរូអាក្រក់ដល់កីឡាករវ័យក្មេងក្នុងក្រុម ដូចជា Mason Greenwood ជាដើម។

https://s9.kh1.co/__image/w=650,h=342,q=100/cc/cc1e5a8fdd9435a04de16c95f85cdc9cf911e36d.png
ខ្សែ​​​ប្រយុទ្ធ Mason Greenwood និង ខ្សែបម្រើ Bruno Fernandes
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ២៧ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីតែ៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៥ប្រកួតឲ្យបិសាចក្រហម Manchester United នៅរដូវកាលនេះ។

https://s9.kh1.co/__image/w=650,h=286,q=100/d1/d151afe48e92cc4ebd9a5efd76a3297be1be539f.png
   ខ្សែបម្រើ Bruno Fernandes

យ៉ាងណាមិញមួយរយៈនេះ គេសង្កេតឃើញថា Fernandes ហាក់បីដូចជាចូលចិត្តបង្ហាញកាយវិការច្រងេងច្រងាងខឹងសម្បារពេលដែលក្រុមលេងចាញ់និងចូលចិត្តបន្ទោសមិត្តរួមក្រុមដូចជា​​លើកដៃ​​​ជាដើម។

https://s9.kh1.co/__image/w=650,h=342,q=100/3e/3e3ebe56830c1d99dfaeeda2f7de2c7c0aed3cf7.png
   ខ្សែបម្រើ Bruno Fernandes
https://s9.kh1.co/__image/w=650,h=398,q=100/08/083141d11ebcd9516ada11adec5704b9af1de1a7.png
   ខ្សែបម្រើ Bruno Fernandes និង Victor Lindelof 

លោក Hutton បានថ្លែងថា៖

ពិតណាស់ពួកយើងមិនបានដឹងថាមានរឿងអ្វីកើតឡើងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ទេ ប៉ុន្តែខ្ញុំគិតថាមានរឿងរញ៉េរញ៉ៃជាច្រើនកើតឡើងនៅ Manchester United នាពេលនេះ។ វាមិនល្អទេ ខ្ញុំបានឮរឿងខ្លះៗនៅទីនោះថាមានការមិនសប្បាយចិត្តកើតឡើង។ អ្វីដែលធំបំផុតសម្រាប់ខ្ញុំ បើតាមមើលពីខាងក្រៅគឺភាសាកាយវិការរបស់កីឡាករខ្លះ។ Bruno Fernandes ជាកីឡាករដ៏អស្ចារ្យ និងលេងបានល្អណាស់ តាំងពីគេផ្ទេរមកក្លិបនេះប៉ុន្តែគេបានបង្ហាញកាយវិការលើកដៃឡើងលើអាកាស ស្រែកបន្ទោសកីឡាករដទៃ។ គេជាកីឡាករដែលក្មេងៗដូច Greenwood បានយកតម្រាប់តាមដើម្បីពង្រឹងសមត្ថភាពគេ។នេះមិនមែនជាលើកទី១ទេដែល Fernandes ត្រូវគេចោទថាបញ្ចេញកាយវិការមិនល្អនៅចំពោះមុខអ្នកសារព័ត៌មានសូម្បី Steve McClaren ដែលជាអតីតជំនួយការអ្នកចាត់ការក៏បានបង្ហាញក្ដីកង្វល់ដូចនេះដែរកាលពីរដូវកាលមុន។

  លោក Alan Hutton
https://s9.kh1.co/__image/w=650,h=366,q=100/1b/1b38a044f893c02fefd435925b04d87dbb6ed691.png
លោក Alan Hutton

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង