មិនដែលដឹងសោះ! អ្នកចាំទី Watford ថា Ronaldo ត្រូវបង់លុយខ្ទង់ប៉ុណ្ណេះពេលឲ្យអាវរបស់ខ្លួនទៅកីឡាករដទៃ

//s9.kh1.co/c2/c224e86a730fa59b1898a4e7f34de7a4f732692a.jpg
កីទ្បា

 ១៤-មករា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

Ben Foster បង្ហើបថា Ronaldo ត្រូវចំណាយ​​លើអាវដែលគេដូរជាមួយ​​កីឡាករដទៃ

អង់គ្លេស៖ អ្នកចាំទីក្រុម Watford គឺ Ben Foster បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចាយប្រាក់ដល់ខ្ទង់ ៧៧០០០ ផោន(ស្មើនឹងប្រមាណ១០៥.៦៦៥ ដុល្លារ)ទៅលើអាវដែលគេបានប្ដូរឬផ្ដល់ឲ្យកីឡាករដទៃឬអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ទំនៀមទម្លាប់ដូរអាវគ្នារវាងកីឡាករម្នាក់និងម្នាក់ទៀតបានក្លាយជារឿងធម្មតាទៅហើយដោយជារឿយៗគេឃើញថា Ronaldo ចូលចិត្តប្ដូរអាវជាមួយកីឡាករដទៃឬប្រគល់វាឲ្យអ្នកគាំទ្រេជាដើម ប៉ុន្តែអ្វីដែលអ្នកគាំទ្រមិនបានដឹងគឺ គេត្រូវចំណាយលុយឲ្យក្លិបលើថ្លៃអាវនីមួយៗដែលបានឲ្យទៅអ្នកផ្សេង។

  ខ្សែប្រយុទ្ធ Cristiano Ronaldo 
  ខ្សែប្រយុទ្ធ Cristiano Ronaldo 
&nbsp; ខ្សែប្រយុទ្ធ&nbsp;Cristiano Ronaldo ជូន​​អាវទៅ​​​អ្នកគាំទ្រ<br>
  ខ្សែប្រយុទ្ធ Cristiano Ronaldo ជូន​​អាវទៅ​​​អ្នកគាំទ្រ

Ben Foster បាននិយាយថា៖

Cristiano Ronaldo បានឲ្យអាវរបស់គេទៅអ្នកផ្សេងសឹងតែរាល់ការប្រកួត ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាកីឡាករដូចពួកយើងគឺត្រូវបង់ប្រាក់លើថ្លៃអាវដែលពួកយើងឲ្យទៅអ្នកដទៃ។ គេ(Ronaldo) បានលេង១១០០ប្រកួតក្នុងអាជីពកន្លងមកនិងបានទទួលអាវ២ក្នុងមួយប្រកួតតែខ្ញុំមិនបាននិយាយថាគេបានឲ្យអាវទៅអ្នកផ្សេងរាល់ការប្រកួតទេ។ ប៉ុន្តែក្នុងចំណោម១១០០ប្រកួតនេះ គឺអ្នកអាចគិតថាគេឲ្យអាវមួយទៅអ្នកផ្សេងក្នុងមួយប្រកួត។ ដូច្នេះគឺ ១១០០ ប្រកួតអ៊ីចឹងហើយអ្នកសាកមើលតម្លៃអាវទៅមើល៍គឺ បើនៅ Manchester United គឺ១អាវថ្លៃ១០០ផោន។ តែកាលពីមុនវារាងថោកជាងនេះអាចខ្ទង់ ៥០-៦០ផោន ដូច្នេះជាមធ្យមគេត្រូវចាយប្រាក់ ៧០ ផោន អ៊ីចឹង ១១០០ គុណនឹង៧០ផោន វាស្មើនឹង ៧៧០០០ផោន។

  អ្នកចាំទី Ben Foster
អ្នកចាំទី Ben Foster
អ្នកចាំទី Ben Foster

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T