ដូចមនុស្សយន្ត! Evra រិះគន់ថាខ្សែប្រយុទ្ធ PSG រូបនេះមានចរិតលាក់ពុតច្បាស់ណាស់

//s9.kh1.co/a5/a5dede5596f4dca17adabfa9c3bf895919b4a7ae.jpg
កីទ្បា

 ១៥-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

លោក Evra ថាខ្សែប្រយុទ្ធ PSG ម្នាក់នេះរាងពុតត្បុតណាស់

អឺរ៉ុប៖ លោក Patrice Evra បានរិះគន់កាយវិការនិងពាក្យសម្ដីដែល ខ្សែប្រយុទ្ធ Kylian Mbappe បានបង្ហាញចេញរាល់ពេលត្រូវគេសម្ភាសន៍ម្ដងៗ ដោយចោទថា Mbappe និយាយនោះគឺដូចមានការព្រៀងទុកមុនរួចជាស្រេចគឺមិនខុសអីពីអ្នកនយោបាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

Mbappe គឺជាកីឡាករវ័យក្មេងជួរមុខម្នាក់ក្នុងពិភពបាល់ទាត់ដោយនៅរដូវកាលនេះគេស៊ុតបញ្ចូលទីបាន១៨គ្រាប់និងបញ្ជូនបាល់១៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៦លើកឲ្យ Paris Saint-Germain ហើយជារឿយៗគេតែងតែសង្កេតឃើញថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត ប៉ុន្តែ លោក Evra សង្កេតឃើញថាចរិត Mbappe ដូចមានអ្វីលាក់បាំង។

  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

លោកបានថ្លែងថា៖

គេមានការអប់រំល្អប៉ុន្តែខ្ញុំចង់ឃើញ Kylian មិនសូវត្រងត្រាប់តាមស្គ្រីបដែលគេដាក់មក ខ្ញុំមើលទៅដូចគេជាមនុស្សយន្តដែលត្រូវបញ្ជាដោយកម្មវិធីណាមួយ។ ខ្ញុំស្រឡាញ់គេតែគេមើលទៅដូចជាមនុស្សស្អាតបាតល្អជ្រុលពេក មើលទៅដូចគេកំពុងលាក់បាំងអ្វីម្យ៉ាង។ នៅពេលខ្ញុំឮគេនិយាយ ខ្ញុំគិតថាគេដូចអ្នកនយោបាយម្នាក់។ ពេលនៅលើទីលាន ខ្ញុំសង្ឃឹមថាគេគិតពីក្រុម មិនមែនពីកំណត់ត្រាស៊ុតបញ្ចូលទីផ្ទាល់ខ្លួនទៅចុះ។

  លោក Patrice Evra
លោក Patrice Evra
លោក Patrice Evra

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T