រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោយរងចាំអស់រយៈពេលប្រមាណជា ២សប្ដាហ៍ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានបញ្ចប់ ទីបំផុតលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏ត្រូវបានប្រកាសដោយមានបេក្ខជនជាប់សរុបដល់ទៅជាង៦៥ភាគរយ និងមានបេក្ខជននិទ្ទេសA ចំនួន១៧៥៣នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជារឿងដែលគួរឲ្យកោតសរសើរ និងជាប្រការដ៏គួរឲ្យកត់សម្គាល់ នៅក្នុងចំណោមបេក្ខជននិទ្ទេសA ទាំង១៧៥៣នាក់នោះ បេក្ខជនមួយរូបដែលជាសិស្សមកពីរាជធានីភ្នំពេញ និងមានលោកឪពុក-អ្នកម្តាយជាកម្មករសំណង់ ទទួលបាននៅនិទ្ទេសA ក្នុងការប្រលង នេះបើយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកមួយ រហូតទទួលបានការស្ងើចសរសើរពីសំណាក់មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ពីការតស៊ូរបស់ឪពុកម្តាយរបស់ប្អូនប្រុស ដែលត្រដរព្យាយាមឲ្យកូនរៀន រហូតទទួលបានលទ្ធផលដ៏គាប់ប្រសើរ។
សូមរំលឹកផងដែរថា ផ្អែកលើលទ្ធផលសិស្សនិទ្ទេសA រាជធានីភ្នំពេញឈរនៅលំដាប់លេខ១ ដោយមានសិស្សនិទ្ទេសA សរុបចំនួន៥៦៥នាក់ តាមពីក្រោយដោយខេត្តសៀមរាប និងកណ្តាល៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖