អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Ilkay Gundogan បានចុចឈ្មោះខ្សែបម្រើការពារ Chelsea កីឡាករ N'Golo Kante ជាគូប្រជែងដ៏ស្វិតស្វាញបំផុតដែលគាត់បានជួបប្រទះក្នុងអាជីពរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Gundogan បានលើកឡើងបែបនេះបន្ទាប់ពី Man City នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium របស់ខ្លួនស្វាគមន៍ Chelsea នៅរាត្រីនេះក្នុងការប្រកួតសប្តាហ៍ទី២២ នៃក្របខណ្ឌ Premier League ខណៈ មុនការប្រកួតចាប់ផ្តើមរូបគេក៏បានកោតសរសើរអំពីទម្រង់លេងរបស់ Kante ផងដែរ។

Gundogan បាននិយាយថា៖
គូប្រជែងក្នុងតំបន់បម្រើដ៏តឹងតែងបំផុតដែលខ្ញុំធ្លាប់ជួប គឺ Kante។ គាត់ពិតជាខ្លាំងណាស់ ហើយ បរិមាណការងារដែលគាត់បានរួមចំណែកនៅក្នុងការប្រកួត គឺ ពិតជាមិនគួរឲ្យជឿនោះទេ៕

ប្រភព៖ sportskeeda