កូរ៉េខាងត្បូង៖ ប្រិយមិត្ត និងបណ្ដាអ្នកគាំទ្រ ច្បាស់ជាធ្លាប់ជ្រាបហើយថា តារាសម្ដែង និងជាតារាចម្រៀង Doh Kyung-soo (D.O) ជាសមាជិកម្នាក់ដែលមានរូបរាងតូចល្អិតជាងគេនៅក្នុងក្រុម Exo។ ប៉ុន្តែទោះបីជាមានមាឌតូច តែ D.O មានកម្ពស់ ១.៧៣ម៉ែត្រ មានមុខមាត់ខ្យូតដូចកូនឆ្មា និងកែវភ្នែកមានមន្តស្នេហ៍អ្នកណាៗក៏សរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះក្រុមអ្នកតាមដាន ទើបតែប្រមាញ់បានរូបភាពតារាប្រុសរូបនេះបានមួយចំនួនអំឡុងពេលលោកបានដើរតាមផ្លូវ ដោយក្នុងនោះយើងឃើញថា D.O ហាក់មានសភាពប្រែប្លែកខុសពីរាល់ដង។ ពោលបើមើលទៅលើមុខរបស់គេដូចជាមានសាច់មានឈាម មានសាច់ដុំនៅកន្លែងដើមទ្រូងក៏មានរាងធំជាងមុន ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រនៅតាមបណ្ដាញអ៊ីនធើណែត មានការសង្ស័យថាតារារូបនេះកំពុងតែឡើងគីឡូហើយ។
យ៉ាងណាមិញ តាមរយៈរូបភាពអស់ទាំងនោះ យើងនៅមិនទាន់អាចសន្មត់ថាតើវាជាការឬអត់ ឬមួយវាគ្រាន់តែជារូបភាពចាស់ៗក៏មិនដឹង ដូច្នេះយើងមិនអាចសន្មត់ថា D.O ឡើងគីឡូមែនឬក៏អត់នោះទេ មានតែចាំតាមដានការ update របស់តារារូបបន្ត៕
សូមទស្សនារូបភាពខាងក្រោម៖