ប្លែកពីគូផ្សេងបន្តិច! ឱក​ សុគន្ធកញ្ញា​ ទម្លាយប្រវត្តិស្នេហ៍ជាមួយស្វាមី​ពី ដំបូងៗគឺបែបនេះ (មានវីដេអូ)

//s9.kh1.co/31/316ea56286b8b34c97cb3c62b34d465374400968.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ស្នេហា សុគន្ធកញ្ញា និងស្វាមីផ្ដើមដំបូង ត្រឹមជាមិត្តរួមការងារ ហើយកាលអំឡុងពេលនោះ នាងជាតារាចម្រៀងល្បីម្នាក់ ដែលមានអ្នកចូលចិត្តចម្រៀងនាងច្រើន ហើយរីឯស្វាមីនាងវិញបែរជាមិនដែលស្ដាប់និងមិនស្គាល់បទចម្រៀងរបស់នាងសូម្បីតែមួយបទ។

ភ្នំពេញ៖ ជាការពិត បើនិយាយដល់ជីវិតស្នេហា និងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងអ្នកនាង ឱក​ សុគន្ធកញ្ញា ចាប់តាំងពីរៀបការរួចមក មហាជនក៏ដូចជាបណ្ដាអ្នកគាំទ្រ តែងតែឃើញតារាស្រីរូបនេះ បង្ហាញសុភមង្គលក្នុងគ្រួសារជាមួយស្វាមី និងកូនប្រុសជាហូរហែ អ្នកណាៗក៏ប្រាថ្នាចង់បានបែបនេះដូចនាងស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុគន្ធកញ្ញា និងគ្រួសារ
សុគន្ធកញ្ញា និងគ្រួសារ

ដោយឡែក បើងាកមកចាប់អារម្មណ៍ និងស្ដាប់នូវការរៀបរាប់របស់អ្នកនាង ឱក​ សុគន្ធកញ្ញា ទាក់ទងទៅនឹងប្រវត្តិស្នេហារបស់នាងនិងស្វាមី អំឡុងពេលចាប់ផ្ដើមស្គាល់គ្នាដំបូងៗ ដោយនាងបានចូលរួមក្នុងកម្មវិធីបទសម្ភាស៍មួយកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានស្ដាប់ហើយពេញចិត្តខ្លាំង។

ដោយក្នុងនោះតារាស្រីរូបនេះបាននិយាយប្រាប់ត្រួសៗថា ដំបូងៗឡើយនាងនិងស្វាមី វាដូចជារឿងចៃដន្យមួយ ហើយអ្នកទាំងពីរគ្រាន់តែជាអ្នករួមការងារនឹងគ្នា បន្ទាប់មកក៏បានក្លាយជាមិត្ត។ បន្ថែមពីនេះ សុគន្ធកញ្ញា ក៏បានបង្ហើបរឿងមួយទៀតថា កាលអំឡុងពេលនោះ នាងជាតារាចម្រៀងល្បីម្នាក់ ដែលមានអ្នកចូលចិត្តចម្រៀងនាងច្រើន ហើយរីឯស្វាមីនាងវិញបែរជាមិនដែលស្ដាប់និងមិនស្គាល់បទចម្រៀងរបស់នាងសូម្បីតែមួយបទ។ ប៉ុន្តែក្រោយមកទៀត ព្រោះតែអ្នកទាំងពីរមានការពេញចិត្តលើគ្នារៀងៗទើបធ្វើឲ្យនាងនិងស្វាមី អាចចាប់ដៃគ្នាសាងគ្រួសារយ៉ាងផ្អែមល្ហែមរហូតដល់សព្វថ្ងៃ៕

សូមទស្សនាវីដេអូនិយាយលម្អិតរបស់ សុគន្ធកញ្ញា ដូចខាងក្រោម៖

សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងគ្រួសារ
សុគន្ធកញ្ញា និងគ្រួសារ
សុគន្ធកញ្ញា និងគ្រួសារ
សុគន្ធកញ្ញា និងគ្រួសារ
វីដេអូ សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T