Xavi ត្រៀមស្វាគមន៍សមាជិកថ្មី! គោលដៅរបស់ Spurs រូបនេះ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Barca ហើយ

//s9.kh1.co/2e/2e1391d4db1200707f658f0bc2f8fa3e772abc53.jpg
កីទ្បា

 ២៦-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

គោលដៅរបស់ Spurs កីឡាករ Franck Kessie បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Barca ហើយ

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា គោលដៅរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Franck Kessie បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/0d/0dea8679e1b1b82d566af7f13d38b402403d02f6.png

ខ្សែបម្រើក្រុម AC Milan ខាងលើ ក៏ធ្លាប់មានដំណឹងពាក់ព័ន្ធទៅនឹងក្លិបបិសាចក្រហម Manchester United, ហង្សក្រហម Liverpool, កាំភ្លើងធំ Arsenal, PSG និង អធិរាជស Real Madrid ផងដែរ។

ជាមួយគ្នានេះ បើយោងតាមអ្នកសារព័ត៌មានសញ្ជាតិអ៊ីតាលីលោក Gianluigi Longari បានអះអាងថា តំណាងរបស់ Kessie បានយល់ព្រមផ្លាស់ទៅចូលរួមជាមួយ Barca នាខែកក្កដាខាងមុខ ពោលគឺនៅពេលកុងត្រារបស់កីឡាករវ័យ២៥ឆ្នាំ ផុតកំណត់ជាមួយនឹង AC Milan។

https://s9.kh1.co/__image/w=650,h=366,q=100/ab/ab99c27b1e9c1e9bc9007b1bd92ea773a8d1013c.png

យ៉ាងណាមិញ ដឺណឹងខាងលើ បានបំផ្លាញក្ដីសង្ឃឹមរបស់ Spurs ដែលមានបំណងចង់ចុះហត្ថលេខាយក Kessie ក្នុងខែមករានេះ បន្ទាប់ពីក្លិបនៅទីក្រុងឡុងដ៍ ធ្លាប់ដាក់សំណើចរចាខ្ទង់១១លានផោន៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T