អីយ៉ាស់! លេចឮថា កីឡាករ Man UTD រូបនេះ ចង់វិលត្រលប់ទៅ R.Madrid វិញ

//s9.kh1.co/f9/f9bbd25b637161a970d8146eb2d512e0ab7046e7.jpg
កីទ្បា

 ២៧-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

លេចឮថា កីឡាករ Man Utd រូបនេះ ចង់វិលត្រលប់ទៅ R.Madrid វិញ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា ចង់វិលត្រលប់ទៅ ក្លិប Real Madrid វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ Ronaldo បានចាកចេញពី R.Madrid កាលពីឆ្នាំ ២០១៨ បន្ទាប់ពីជោគជ័យអស់ ៩រដូវកាល នៅទឹកដីអេស្ប៉ាញនេះ។ Ronaldo បានចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះគេ សារជាថ្មីម្តងទៀត នៅឯទឹកដី ប្រទេសអ៊ីតាលី ជាមួយក្លិប Juventus ក៏ប៉ុន្តែ កីឡាករវ័យ ៣៦ឆ្នាំ ហាក់ដូចជាមិនសូវកាក់កបខ្លាំង រូបគេក៏សម្រេចចិត្តផ្លាស់មក Manchester United វិញ បន្ទាប់ពីចាកចេញអស់រយៈពេល ១២ឆ្នាំ។ ជាក់ស្តែង នៅ Man UTD បច្ចុប្បន្ននេះ គឺ Ronaldo រិតតែជួបឧបសគ្គលើសដើម ដោយក្រុម Man Utd មានទម្រង់លេងមិនសូវល្អ ពិបាកក្នុងការប្រជែងពាន ហើយរូបគេថែមទាំង មិនសប្បាយចិត្តជាមួយ កីឡាករមួយចំនួននៅក្នុងក្រុមទៀតផង។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើយោងតាមសារកាសែត El Nacional បានចុះផ្សាយថា Ronaldo បានប្រាប់ភ្នាក់ងាររបស់ខ្លួន គឺលោក Jorge Mendes ឲ្យធ្វើការទាក់ទងទៅលោកប្រធានក្លិប R.Madrid លោក Florentino Perez ដើម្បីស្នើសុំការផ្ទេរត្រលប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu វិញ រួចហើយ៕

កីឡាករ Cristiano Ronaldo និង ភ្នាក់ងារ
កីឡាករ Cristiano Ronaldo និង ភ្នាក់ងារ

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T