ថាម៉េចខ្លះ? Hakimi ឆ្លើយតបបែបនេះ ពេលមានគេសួរថា អាចរ៉ាប់រងបាល់ហ្វ្រីឃីគ ជំនួស Messi បានអត់នៅ PSG

//s9.kh1.co/3b/3bdce510001b66bbf14c69662d5d7cd052773ae4.jpg
កីទ្បា

 ២៧-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Hakimi ឆ្លើយតបបែបនេះ ពេលមានគេសួរថា អាចរ៉ាប់រងបាល់ Free-Kick ជំនួស Messi បានអត់នៅ PSG

បរទេស៖ ខ្សែការពារក្លិប Paris Saint Germain កីឡាករ Achraf Hakimi ថាគេចាំសួរ Lionel MessiNeymar Jr ផ្ទាល់សិន​​ ថាគេអាចជំនួសតួនាទី ទាត់បាល់ Free-Kick បានឬអត់ ពេលមកដល់ក្លិបវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Achraf Hakimi
កីឡាករ Achraf Hakimi

ជាការពិតណាស់ Hakimi បានទាត់បាល់ Free-Kick មួយជើងបានយ៉ាងអស្ចារ្យ​ កាលពីការប្រកួតរវាងក្រុម ជម្រើសជាតិម៉ារ៉ុក និង ជម្រើសជាតិម៉ាឡាវី នៅនាទី ទី៧០ ជួយឲ្យជម្រើសជាតិម៉ារ៉ុក ឡើងទៅវគ្គបន្ទាប់បានសម្រេចក្នុងព្រឹត្តិការណ៍ប្រកួតពាន AFCON Cup នៅទ្វីបអាហ្រ្វិក។ ដោយសារ ការទាត់បាល់ Free-Kick បានយ៉ាងល្អឥតខ្ចោះនេះ ទើបធ្វើឲ្យ​ អ្នកកាសែត បានសួរគេថា តើគេអាចទាត់បាល់ Free-Kick នេះជំនួស Messi បានដែរ ឬ ទេ នៅ​ PSG។

កីឡាករ Achraf Hakimi
កីឡាករ Achraf Hakimi

Hakimi បានឆ្លើយថា៖

វាពិតជាពិបាកណាស់ ប៉ុន្តែចាំមើលខ្ញុំសួរ Messi និង Neymar សិនថា ពួកគេព្រមឲ្យខ្ញុំរ៉ាប់រ៉ងតួនាទីនេះ ជំនួសពួកគេបាន ឬ អត់៕

កីឡាករ Achraf Hakimi
ទិដ្ឋភាពលើទីលាន
ទិដ្ឋភាពលើទីលាន

ប្រភពsportbible

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T