ស្នេហ៍ស្មោះបែបនេះ! តារាភេទទី៣ខ្មែរពីរដួង បង្ហាញមុខគូស្នេហ៍ជាកំលោះសង្ហា គ្មានខ្វល់មាត់អ្នករិះគន់

//s9.kh1.co/99/99c919b4b41d333d2f426aba33b157890608c55f.png
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

គួរឲ្យសរសើរមែន តារាភេទទី៣ ពីរដួងនេះ បង្ហាញមុខគូស្នេហ៍ដោយគ្មានលាក់លៀម រហូតទទួលបានការគាំទ្រពេញបណ្តាញសង្គម

តារាកម្សាន្ត៖ ចាប់អាជីពបោះជំហានចូលទៅក្នុងវិស័យសិល្ប:ដោយបើកចំហប្រាប់ទៅកាន់មហាជនថាខ្លួនជាភេទទីបី តារាភេទទី៣ខ្មែរពីរដួងគឺកញ្ញា ផេនខេក និងកញ្ញា យ៉េយ៉េ ដែលកំពុងទទួលបានការគាំទ្រ និងមានហ្វេនជាច្រើនសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាព​និងទេពកោសល្យ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតមិនចាញ់នារីភេទនោះ បានប្រកាសបើកបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាបុរសភេទដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រ រហូតទទួលបានការគាំទ្រ និងផ្ទុះការសរសើរពេញបណ្តាញសង្គមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ជឿជាក់ថាប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាធ្លាប់បានទទួលជ្រាបរួចមកហើយអំពីគូស្នេហ៍របស់កញ្ញាផេនខេក គឺលោកឆៃ ដែលមានរូបសម្រស់ និងមុខមាត់ស្រស់សង្ហាមិនចាញ់តារា ដោយសារតែការស្រលាញ់ និងស្វែងយល់ចិត្តគ្នាត្រូវ អ្នកទាំងពីរបានប្រកាសបើកចំហទំនាក់ទំនងស្នេហាទៅកាន់មហាជន ព្រមទាំងបានទម្លាយគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះកញ្ញាយ៉េ យ៉េ សមាជិកមួយរូបនៅក្នុងក្រុមយក្សភ្លោះ ក៏បានបើកបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ជាបុរសសង្ហា ដែលត្រូវបានគេស្គាល់ថាជាមិត្តរួមក្រុមកំប្លែង ដោយអ្នកទាំងពីរក៏បានបង្ហាញរូបថតផ្អែមល្ហែមជាមួយគ្នា ស្វីតមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាប៉ុន្មានទេ៕

ចង់ឃើញថាតើ តារាភេទទី៣ទាំងពីរដួងនេះ ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

១/. កញ្ញា ផេនខេក និងគូស្នេហ៍

កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍

២/. កញ្ញា យ៉េយ៉េ និងគូស្នេហ៍

កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T