ម្នាក់ទៀតហើយ! កីឡាករឆ្នើម Chelsea រូបនេះ រអ៊ូថាលោក Tuchel មិនដែលដាក់ឲ្យគេលេង រ៉ូលហ្សីនគេទេ

//s9.kh1.co/2a/2aafb9f847b1e42e2b63da2c2e2e475e9bf0bcaf.jpg
កីទ្បា

 ២៧-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

Christian Pulisic ថា គេមិនដែលបានលេងតំណែងដែលគេចង់លេងឡើយ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Christian Pulisic ជា កីឡាករទី២បន្ទាប់ពី Romelu Lukaku ដែលបានត្អូញត្អែរអំពីការរៀបចំតំបន់លេងរបស់ខ្លួននៅក្នុងក្លិប Chelsea

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristian Pulisic
កីឡាករ Cristian Pulisic

ជាការពិតណាស់ Pulisic ដែលត្រូវបាន Chelsea ទិញយកពី Borussia Dortmund ក្នុងតម្លៃ៥៨លានផោន (ឬប្រមាណ៧៨លានដុល្លារ) កាលពីឆ្នាំ២០១៩នោះ ហាក់មិនទាន់ស្វែងរកភាពជោគជ័យនៅឡើយទេជាមួយក្រុម ជាពិសេសក្រោមការដឹកនាំរបស់លោក​ Thomas Tuchel ពោល រូបគេពុំសូវបានបង្ហាញខ្លួនជាជម្រើសដំបូងបានជាប់លាប់ឡើយ។

កីឡាករ Cristian Pulisic
កីឡាករ Cristian Pulisic

Pulisic បាននិយាយថា៖

វាពិតជាពិបាកណាស់។ ខ្ញុំមិនដែលទទួលបានតំបន់លេងដែលខ្ញុំចង់លេងឡើយ។ យ៉ាងណាក្តី ខ្ញុំក៏គិតថា​ វាជាគុណភាពដ៏ល្អមួយ ដែលខ្ញុំអាចបត់បែនបាន និង អាចលេងបានគ្រប់តំណែង និង មានភាពខ្លាំងខុសៗគ្នានៅលើទីលាន។ ខ្ញុំបានរៀនសូត្រច្រើន ហើយ ខ្ញុំត្រៀមខ្លួនជាស្រេច និង សង្ឃឹមថាខ្ញុំនឹងមានវត្តមាននៅក្នុងការប្រកួតពីរបីបន្ទាប់ទៀត៕

កីឡាករ Christian Pulisic
កីឡាករ Cristian Pulisic
កីឡាករ Cristian Pulisic

ប្រភពdailymail

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T