មិនមែនលំៗទេ! ក្លិបអ្នកមានជាន់ថ្មី Newcastle បានយល់ព្រមចាយ៣០លាន ក្នុងការផ្ទេរយកតារាឆ្នើមនៅលីគបារាំងម្នាក់នេះហើយ

//s9.kh1.co/b5/b560845a9379cfe203801d49d8bdb4c4fb7c08f9.jpg
កីទ្បា

 ២៧-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្លិបអ្នកមានជាន់ថ្មី Newcastle បានយល់ព្រមចាយ៣០លាន ក្នុងការផ្ទេរយកខ្សែបម្រើក្រុម Lyon កីឡាករ Bruno Guimaraes

អង់គ្លេស៖ ក្លិបសារិកាព្រៃ​ Newcastle United បានយល់ព្រមតម្លៃជាមួយក្លិប Lyon ហើយ ជុំវិញការផ្ទេរយកខ្សែបម្រើកំពុងឡើងកូដ Bruno Guimaraes ក្នុងទំហំទឹកប្រាក់ ៣០លានផោន (ឬប្រមាណ ៤០លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/88/888e3c554959100925145eab68d9e8a09cb4e62a.png

ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់​កាសែត​​ Skysports ខ្សែបម្រើសញ្ជាតិប្រេស៊ីលខាងលើ នឹងធ្វើតេស្តសុខភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ ប៉ុន្តែយ៉ាងណាមិញ ក្លិប Lyon បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលពីការឈានដល់កិច្ចព្រមព្រៀង។

https://s9.kh1.co/__image/w=650,h=434,q=100/6b/6b8230c7288d09934bce931f92e7ea1600f99110.png

ក្លិប Lyon បានសរសេរយ៉ាងដូច្នេះថា៖

ក្លិប Olympique Lyonnais សុំបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលរាយការណ៍ពីកិច្ចព្រមព្រៀងរវាង Newcastle និង OL ក្នុងការផ្ទេរខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes ។ នៅក្នុងកំឡុងពេលទីផ្សារដោះដូរបែបនេះ តែងតែមានចេញព័ត៌មានចចាមអារ៉ាមជាញឹកញាប់។ ប៉ុន្តែក្លិប Lyon សុំក្រើនរំលឹកថា មានតែព័ត៌មានដែលចេញជាផ្លូវការដោយក្លិបប៉ុណ្ណោះ ដែលអាចយកមកពិចារណាបាន។

ក្លិប Lyon

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ទេ ដែល Lyon ចេញសេចក្ដីថ្លែងការណ៍ បដិសេធ ដូចខាងលើនេះ ពោលកាលពីឆ្នាំ២០១៩ Lyon បានចេញមកបដិសេធ ជុំវិញព័ត៌មានឈានដល់កិច្ចព្រមព្រៀងលក់ខ្សែការពារស្លាបឆ្វេង Ferland Mendy ទៅឲ្យ Real Madrid ។ ប៉ុន្តែរំលងបានតែ៨ថ្ងៃក្រោយមក Mendy ពិតជាបានផ្លាស់ទៅចូលរួមជាមួយក្លិបរហស្សនាម អធិរាជសពិតមែន៕

កីឡាករ Ferland Mendy 
កីឡាករ Ferland Mendy 

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T