អ្នកថ្មីមិនដូចអ្នកចាស់ Kelly បង្ហាញអារម្មណ៍បែបនេះ ចំពោះគូស្នេហ៍ថ្មី

//s9.kh1.co/63/635c16287a20334c594caaa815156e3a961710d6.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ទើបបង្ហាញមុខមាត់មិនបានប៉ុន្មាន ពេលនេះ តារាប្រុស លោក Kelly Tanapat ក៏បានបើកចំហរអារម្មណ៍ពិត ទៅកាន់គូស្នេហ៍ថ្មី

ថៃ៖ ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍សាជាថ្មី​ បន្ទាប់ពី តារាប្រុស លោក Kelly Tanapat ចេញមកបង្ហាញមុខមាត់គូស្នេហ៍ថ្មីរបស់ខ្លួន នៅលើបណ្ដាញសង្គម បន្ទាប់ពីបានប្រកាសលែងលះភរិយាអស់ជាច្រើនខែកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក Kelly ក៏បានចេញមកបើកចំហរ លើរឿងនេះ ជាលើកដំបូង តាមរយៈការផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមួយ ដោយបានប្រាប់ថា ពេលនេះ លោកពិតជាសប្បាយ​ចិត្តនិងមាន​អារម្មណ៍​ធូរ​ស្រាលក្នុង​ជីវិត ដែល​បាន​ឆ្លង​កាត់​រឿង​ល្អ និង​អាក្រក់​ជា​ច្រើន។ 

យ៉ាងណាមិញ នៅពេលសួរនាំដល់ពីរឿងរ៉ាវរបស់គូស្នេហ៍ថ្មីដ៏ស្រស់ស្អាតរូបនេះ លោក Kelly ក៏បានបញ្ជាក់ថា អ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅ ១០ ឆ្នាំ ប៉ុន្តែមិត្តស្រីថ្មីនេះ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ និងមានការ​ថែ​ទាំ ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​លម្អិត ក៏ដូចជាការរស់នៅ ដូចជាប្រជាជន ​ថៃ​ទូទៅ បើទោះបីជា នាងបានធំឡើងនៅឯបរទេសក៏ដោយ។ 

ជាពិសេស តារាប្រុសរូបនេះ ថែមទាំងបានបង្ហើបថា អ្នកទាំងពីរ បានសិក្សាមើលចិត្តគ្នា ប្រហែល ២ ទៅ ៣ ទៅហើយ ដោយមិនចង់​ធ្វើ​ខុស​ទៀត​ទេ ឬបង្កការខូចខាតដល់ភាគីម្ខាងទៀត។ ហើយពួកគេទាំងពីរ កំពុងនឹងកែសម្រួល ដើម្បីសម្របខ្លួនទៅនឹងគ្នា ទៅវិញទៅមក ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kelly
Kelly
Kelly
Kelly
Kelly
Kelly
Kelly
Kelly
Kelly និង គូស្នេហ៍ថ្មី
Kelly និង គូស្នេហ៍ថ្មី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T