អស់ពី Dembele ឥលូវកីឡាករ Barca មួយរូបទៀតហើយដែលបដិសេធមិនបន្តកុងត្រាថ្មី

//s9.kh1.co/dc/dc1c4160db73bb2d0878c3c2b1a6d7817bfaf705.jpg
កីទ្បា

 ២៧-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

កីឡាករ Barca ម្នាក់នេះ​​បានបដិសេធសំណើ​​បន្តកុងត្រាថ្មី

អេស្ប៉ាញ៖ ខ្សែការពារ Ronald Araujo បានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona ខណៈដែលកុងត្រារបស់គេផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Ronald Araujo
  ខ្សែការពារ Ronald Araujo

ការចរចាបន្តកុងត្រាថ្មីរវាងថ្នាក់ដឹកនាំ Barcelona គឺលោក Mateu Alemany ជាមួយភ្នាក់ងាររបស់ Araujo បានរៀបចំឡើងនៅសប្តាហ៍មុនប៉ុន្តែកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបានបដិសេធមិនបន្តកុងត្រា។

  ខ្សែការពារ Ronald Araujo
  ខ្សែការពារ Ronald Araujo

យ៉ាងណាមិញ Barcelona នឹងមិនបោះបង់ការព្យាយាមក្នុងការចរចាម្ដងទៀតងាយៗទេ ខណៈដែលលេចឮថា Araujo កំពុងត្រូវក្លិប Manchester United និង Chelsea តាមសម្លឹងចង់បាន។

  ខ្សែការពារ Ronald Araujo
  ខ្សែការពារ Ronald Araujo

ក្រោមការដឹកនាំរបស់លោក Xavi Hernandez គឺ Ronald Araujo បានជាប់ជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ ដូច្នេះហើយទើបក្លិបចង់ចងជើងគេទុក។

  ខ្សែការពារ Ronald Araujo
  ខ្សែការពារ Ronald Araujo

Araujo ចង់ស្នាក់នៅបន្តប៉ុន្តែប្រហែលជាគេរង់ចាំឲ្យ Barcelona ដាក់សំណើល្អៗនៅក្នុងកុងត្រាថ្មី៕

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T