ហេតុអ្វីទៅ? Martial ប្រាប់ពីហេតុផលដែលរូបគេចាកចេញពី Man UTD

//s9.kh1.co/bc/bcaf6a8071c8330f2277f98e97a6b30622168b80.jpg
កីទ្បា

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Martial ប្រាប់ពីហេតុផលដែលរូបគេចាកចេញពី Man UTD

អឺរ៉ុប៖ កីឡាករ Anthony Martial បានបកស្រាយពីមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញពី Manchester United ដើម្បីផ្លាស់មកកាន់ Sevilla។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Anthony Martial
  កីឡាករ Anthony Martial

ជាការពិតណាស់ នាពេលថ្មីៗនេះ កីឡាករសញ្ជាតិបារាំងខាងលើ ធ្លាប់បានសារភាពត្រង់ៗជាមួយអ្នកចាត់ការក្រុមលោក Ralf Rangnick តែម្តងអំពីការសុំចាកចេញពីក្លិបក្រោយរួមរស់ជាមួយ Man Utd តាំងពីឆ្នាំ២០១៥ ក្រោមមូលហេតុពុំសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន ដោយរូបគេចង់ចាកចេញដើម្បីស្វែងរកក្រុមណាដែលធានាថារូបគេអាចបង្ហាញខ្លួននៅលើទីលានបានច្រើន។ ទីបំផុត រូបគេក៏ផ្លាស់មកកាន់​ Sevilla ក្នុងលក្ខខណ្ឌខ្ជីជើងរហូតដល់បញ្ចប់រដូវកាល។

  កីឡាករ Anthony Martial
  កីឡាករ Anthony Martial

Martial បាននិយាយថា៖

ខ្ញុំមានអារម្មណ៍រំភើប ព្រោះ Sevilla គឺជាក្លិបដ៏ល្អមួយក្នុងប្រទេសអេស្ប៉ាញ ហើយ ខ្ញុំបានមកទីនេះដើម្បីធ្វើកិច្ចការងារដ៏អស្ចារ្យ។ ពួកគេ​មាន​កីឡាករ​ល្អៗ ហើយ ​ខ្ញុំ​នឹងប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព និង​ ព្យាយាម​ឈ្នះ​ពាន​មួយចំនួនសម្រាប់​អ្នកគាំទ្រ។ វាមិនមែនដោយសារតែលុយទេ គឹ ដោយសារខ្ញុំចង់លេងបាល់ទាត់ និង រីករាយជាមួយវា។ នេះជាហេតុផលតែមួយគត់ដែលខ្ញុំផ្លាស់មកទីនេះ៕

  កីឡាករ Anthony Martial
 កីឡាករ Anthony Martial
 កីឡាករ Anthony Martial

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T