មិនមែន UCL ទេ! Rodrygo ថាគេចង់ឈ្នះពានមួយនេះបំផុតក្នុងឆ្នាំ២០២២

//s9.kh1.co/62/62a50baff307ec663e54cb90a48982627c162793.jpg
កីទ្បា

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Rodrygo ថាគេចង់ឈ្នះពានមួយនេះ​​ក្នុងឆ្នាំ២០២២

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Rodrygo ប្រចាំក្លិប Real Madrid បាននិយាយថារូបគេចង់ឈ្នះពាន បាល់ទាត់ពិភពលោកឆ្នាំ២០២២ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ជាងពានផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែប្រយុទ្ធ Rodrygo
 ខ្សែប្រយុទ្ធ Rodrygo

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានកោះហៅចូលជម្រើសជាតិដោយលោក Tite សម្រាប់ការប្រកួតវគ្គជម្រុះបាល់ទាត់ទល់នឹង អេក្វាទ័រ និង ប៉ារ៉ាហ្កាយ។

 ខ្សែប្រយុទ្ធ Rodrygo
 ខ្សែប្រយុទ្ធ Rodrygo

Rodrygo សង្ឃឹមថាបន្ទាប់ពីឆ្លង់កាត់ការលេង២ប្រកួតនេះរួចគឺ លោក Tite អាចនឹងកោះហៅគេឲ្យចូលលេងនៅជម្រើសជាតិក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតាតែម្ដង។

 ខ្សែប្រយុទ្ធ Rodrygo
 ខ្សែប្រយុទ្ធ Rodrygo

Rodrygo បានថ្លែងប្រាប់ TNT Brazil ថា៖

វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំដែលអាចវិលត្រឡប់ចូលក្រុមជម្រើសជាតិប្រេស៊ីល។ វាជាគោលដៅមួយសម្រាប់ខ្ញុំដែលអាចវិលទៅលេងក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាការប្រកួតទាំងនេះអាចបញ្ជាក់បាន ហើយខ្ញុំសង្ឃឹមថានឹងបានចូលលេងនៅជម្រើសជាតិទៀងទាត់។ ជនជាតិប្រេស៊ីលទាំងអស់សុទ្ធតែចង់លេងនៅកាតា។ ខ្ញុំនឹងព្យាយាមដើម្បីបានទៅទីនោះ។ បើខ្ញុំលេងបានល្អ(នៅវគ្គជម្រុះ) ខ្ញុំនឹងមានឱកាសបានទៅលេងនៅទីនោះ។ បើសិនខ្ញុំអាចជ្រើសរើសបាន ខ្ញុំចង់ឈ្នះពានបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០២២នេះ។

  ខ្សែប្រយុទ្ធ Rodrygo
 ខ្សែប្រយុទ្ធ Rodrygo
 ខ្សែប្រយុទ្ធ Rodrygo

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T