Dortmund ឲ្យ Haaland ទៅបាន តែ​ Real ត្រូវប្រគល់៣​នាក់នេះ មកវិញជាថ្នូរដោះដូរ

//s9.kh1.co/83/8350626cda0963ce7a53db783f204cdd07f89ad0.jpg
កីទ្បា

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Dortmund ចង់បានកីឡាករ R.Madrid បីរូបនេះ ដើម្បីប្តូរជាមួយ Haaland

បរទេស៖ ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ ចង់បានកីឡាករ Real Madrid បីរូប​ ដើម្បីដោះដូរឲ្យ កីឡាករ Erling Haaland ទៅកីឡដ្ឋាន Santiago Bernabeu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

ជាការពិតណាស់ R.Madrid បានចាប់ចិត្តលើ Haaland ជាយូរមកហើយ ស្របពេលបច្ចុប្បន្ននេះ Haaland កំពុងតែបើកជំហ ក្នុងការស្វែងរកការប្រកួតប្រជែងថ្មីៗ នៅក្រៅក្លិប Dortmund ទៀតផង។ បើយោងតាមរបាយកាណ៍មួយចំនួនធ្លាប់បានចុះផ្សាយថា Haaland មានតម្លៃផ្តាច់កុងត្រារហូតដល់ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)​។ 

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

យ៉ាងណាមិញ បើយោងតាមសារកាសែត El Nacional ពេលនេះ បានចុះផ្សាយថា Dortmund ទាមទារចង់បានកីឡាករ R.Madrid បីរូបរួមមាន កីឡាករ Luka Jovic, Miguel Gutierrez,​ និង Eduardo Camavinga ដើម្បីជាថ្នូរក្នុងការដោះដូរជាមួយ Haaland ទៅកាន់ទឹកដីអេស្ប៉ាញ៕

  កីឡាករក្លិប Real Madrid
  កីឡាករក្លិប Real Madrid

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T