អីយ៉ាស់! Liverpool កំពុងបើកការចរចាឆក់យកតារាឆ្នើមរបស់ Juventus រូបនេះដោយគ្មានតម្លៃខ្លួន

//s9.kh1.co/76/7675ffd0ec0a5ad8ff5e1feb0146c500fbc41255.jpg
កីទ្បា

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Liverpool កំពុងចែចូវ​​​យកតារា Juventus ម្នាក់ដោយគ្មានតម្លៃ​​​ខ្លួន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានចាប់ផ្ដើមចរចាយក ខ្សែប្រយុទ្ធ Paulo Dybala ពីក្លិប Juventus ដោយគ្មានតម្លៃខ្លួន នេះបើយោងតាមការរាយការណ៍ពីអ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Paulo Dybala 
  ខ្សែប្រយុទ្ធ Paulo Dybala 

កុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះជាមួយ Juventus នឹងផុតកំណត់នៅចប់រដូវកាលនេះហើយ ហើយ Dybala និងភ្នាក់ងារ ពុំទាន់មានការព្រមព្រៀងបន្តកុងត្រាណាមួយជាមួយក្លិបឡើយ។

  ខ្សែប្រយុទ្ធ Paulo Dybala 
  ខ្សែប្រយុទ្ធ Paulo Dybala 

សារព័ត៌មាន SportItalia បានចុះផ្សាយថា ឥលូវនេះភាគីលោក Jurgen Klopp នៅឯ Premier League បានទាក់ទងទៅភ្នាក់ងាររបស់កីឡាករវ័យ២៨ឆ្នាំរូបនេះខណៈដែល Dybala ក៏ទំនងជាចង់ផ្លាស់មកលេងនៅទឹកដី Anfield ដែរ។

  ខ្សែប្រយុទ្ធ Paulo Dybala 
  ខ្សែប្រយុទ្ធ Paulo Dybala 

យ៉ាងណាមិញ ការចរចាបន្តកុងត្រាថ្មីជាមួយ Juventus ក៏ពុំទាន់ចប់នោះដែរ ភាគីទាំងពីរកំពុងព្យាយាមស្វែងរកសំណើល្អៗទាំងសងខាង ប៉ុន្តែលោក Max Allegri ធ្លាប់បង្ហើបថាលោកចង់ឲ្យ Dybala ស្នាក់នៅបន្ត៕

  ខ្សែប្រយុទ្ធ Paulo Dybala 
  ខ្សែប្រយុទ្ធ Paulo Dybala 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T