លោក Saha ថា គ្រូបង្វឹករូបនេះ ស័ក្តិសមនឹងមកដឹកនាំ ក្រុម Man UTD បំផុត

//s9.kh1.co/fe/fe8677b62e5844dd9be97a14627d93b26bdbe7c3.jpg
កីទ្បា

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

លោក Saha ថា គ្រូបង្វឹករូបនេះ ស័ក្តិសមនឹងមកដឹកនាំ ក្រុម Man Utd បំផុត

បរទេស៖ លោក Louis Saha ថា លោក Zinedine Zidane ស័ក្តិសមនឹងមកដឹកនាំក្រុម Manchester United បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Louis Saha
លោក Louis Saha

ជាការពិតណាស់ ទោះបីជាលោក Ralf Rangnick បានផ្លាស់មកជំនួសលោក Ole Gunnar Solskjaer ក្រោយត្រូវបានក្លិបបណ្តេញចេញក្តី ក៏ប៉ុន្តែលោក Rangnick មិនមែនជាអ្នកចាត់ការពេញសិទ្ធិ នៅក្រុម Man UTD ទេ គឺលោកគ្រាន់តែជា អ្នកចាត់ការបណ្តោះអាសន្ន ដែលមានតួនាទីជួយក្រុម ត្រឹមចប់រដូវកាលនេះ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះផងដែរ Man Utd កំពុងតែ ស្វះស្វែងរិះរក សមាសភាពអ្នកដឹកនាំពេញសិទ្ធិថ្មី ហើយក្នុងចំណោមបេក្ខភាពអ្នកចាត់ការទាំងអស់ គឺលោក Saha ជឿជាក់ចង់ឲ្យ Man UTD យកលោក Zidane មកចូលរួមខ្លាំងជាងគេ។

លោក Zinedine Zidane
លោក Zinedine Zidane

លោក Saha​ បាននិយាយថា៖

ខ្ញុំគិតថា លោក Zidane ស័ក្តិសមបំផុត ក្នុងការមកដឹកនាំ Man UTD។ យ៉ាងណាមិញ ខ្ញុំជឿថា Man UTD ត្រូវតាមចងចិត្ត និង លួងលោម លោក Zidane ឲ្យបានខ្លាំងបន្តិច ទើបលោកព្រមមក នេះគ្រាន់តែជាគំនិតខ្ញុំទេ។ ខ្ញុំគ្រាន់តែដឹងថា លោក Zidane ជាបេក្ខភាពមួយដែលល្អបំផុតហើយសម្រាប់ Man UTD ព្រោះអ្នកទាំងអស់គ្នា មើលលោកទៅ លោកពូកែខាងដាស់ស្មារតីកីឡាករណាស់ ហើយចំណែកឯស្ថិតិលោកវិញ មិនមែនល្អត្រឹមតែនាមជាកីឡាករទេ សូម្បីតែលោកបានឡើងធ្វើគ្រូបង្វឹកនេះ ក៏នៅជោគជ័យបានច្រើនដែរ៕

លោក Louis Saha

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T