កែវ សុខផេង បង្ហោះសារដ៏មានអត្ថន័យ ផ្ញើជូន វឌ្ឍនាកា ដែលកំពុងប្រើប្រាស់ឈើច្រត់ក្នុងការដើរ

//s9.kh1.co/0b/0b3e2c05efe55385f6ca4fe349ea15ba620f7fe0.jpg
កីទ្បា

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

សុខផេង ជូនពរ វឌ្ឍនាកា ឲ្យឆាប់ជាសះស្បើយ

កម្ពុជា៖​ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កីឡាករ កែវ សុខផេង បានបង្ហោះសារដ៏មានន័យលើកទឹកចិត្ត ចាន់ វឌ្ឍនាកា ដែលកំពុងមានបញ្ហារបួសជង្គង់យ៉ាងធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ កែវ សុខផេង
 កីឡាករ កែវ សុខផេង

ជាការពិតណាស់ ក្នុងការប្រកួត Pre-Season ទល់នឹង វិសាខា ម្សិលមិញ គឺ វឌ្ឍនាកា ត្រូវបានប្តូរសែងចេញពីទីលានក្នុងនាទីទី៣០ និង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការថតស្កេនជង្គង់។ សមីខ្លួន ថ្នាក់ដឹកនាំ មិត្តរួមក្រុម និង អ្នកគាំទ្រទាំងអស់កំពុងរង់ចាំលទ្ធផលរបស់ខ្សែប្រយុទ្ធឆ្នើមខាងលើ ខណៈ គ្រប់គ្នារំពឹង និង បន់ស្រន់ កុំឲ្យរូបគេមានបញ្ហាដាច់សរសៃជង្គង់ (ACL) ដែលជាសុបិន អាក្រក់របស់កីឡាករបាល់ទាត់គ្រប់រូបទាំងអស់នៅជុំវិញពិភពលោក។  

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

សុខផេង បាននិយាយថា៖

នៅលើទីលានជាសត្រូវប៉ុន្តែខាងក្រៅមិត្តភាពនៅតែរាប់។ បាល់ទាត់គឺបែបនេះឯងរបួសគ្រប់ពេលមើលមិនឃើញទេ ធ្វើម៉េចអាជីបយើងជាកីឡាករបាល់ទាត់ ជូនពរឆាប់ជាការ និងអាងត្រលប់ចូលទីលានវិញ៕

  កីឡាករ កែវ សុខផេង
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T