ច្បាស់ការ! ក្លិបបឹងកេតប្រកាស ថា វឌ្ឍនាកា បានដាច់សរសៃជង្គង់ ACL បាត់ហើយ

//s9.kh1.co/d2/d2c7b4b72f03e5e23a455086558c5997c16364b4.jpg
កីទ្បា

 ២៧-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

វឌ្ឍនាកា បានដាច់សរសៃជង្គង់ ACL បាត់ហើយ

កម្ពុជា៖ នាមុននេះបន្តិច ក្លិប បឹងកេត បានប្រកាសជាផ្លូវការ អំពីបញ្ហារបួសរបស់កីឡាករ ចាន់ វឌ្ឍនាកា ដោយលទ្ធផលតេស្តបានបង្ហាញថា រូបគេបានរងរបួសដាច់សរសៃជង្គង់ខាងស្តាំ (ACL)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ចាន់ វឌ្ឍនាកា
  កីឡាករ ចាន់ វឌ្ឍនាកា

ជាការពិតណាស់ របួសនេះបានកើតឡើងក្នុងការប្រកួតទល់នឹង ក្លិបវិសាខា នៃពានរង្វាន់ Prince Beer Pre-Season Cup ដែលរូបគេត្រូវបានប្តូរសែងចេញពីទីលាននៅក្នុងនាទីទី៣០ និង បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។

  កីឡាករ ចាន់ វឌ្ឍនាកា
  កីឡាករ ចាន់ វឌ្ឍនាកា

ក្រោយទៅដល់មន្ទីរពេទ្យ វឌ្ឍនាកា ក៏បានធ្វើតេស្ត MRI ហើយ លទ្ធផលពេលនេះ គឺ ចេញមកហើយដោយ រូបគេបានដាច់សរសៃជង្គង់ដែលជាបញ្ហារបួសកីឡាករបាល់ទាត់ទាំងអស់នៅជុំវិញពិភពលោកមិនចង់ជួប ដោយសារតែបញ្ហារបួសដាច់សរសៃជង្គង់នេះ ទាមទារឲ្យស្ថិតនៅក្រៅទីលានរយៈពេល ក្រោយឆ្លងកាត់ការវះកាត់ ព្រមទាំងត្រូវការឲ្យយើងតមអាហារ និង ធ្វើតាមវេជ្ជបណ្ឌិតគ្រប់ជ្រុងជ្រោយតែម្តង។ វឌ្ឍនាកា នឹងធ្វើការវះកាត់របួសមួយនេះនៅសប្តាហ៍ក្រោយ។

  កីឡាករ ចាន់ វឌ្ឍនាកា
  កីឡាករ ចាន់ វឌ្ឍនាកា

ប្រភពBoeung Ket Football Club

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T