ឮល្ហៀងៗមកថា Spurs គ្រោងយក Lo Celso ជាស្ពាននាំយក តារាឆ្នើមនៅ La Liga រូបនេះមករួមក្រុម

//s9.kh1.co/00/006b0f99ab0bd4ec1a9e4a3014c6174556ce42e2.jpg
កីទ្បា

 ២៧-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ឮល្បៀងៗមកថា Spurs គ្រោងយក Lo Celso ជាស្ពាននាំយក ខ្សែការពារ Diego Carlos ពី Sevilla

បរទេស៖ យោងតាមរបាយការណ៍របស់កាសែត The Sun បានឲ្យដឹងថា ក្លិបគីឡូធ្ងន់អេស្ប៉ាញ Sevilla មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើក្រុម Tottenham Hotspur កីឡាករ GIOVANI LO CELSO ខណៈក្រុមរហស្សនាមមាន់ខ្នាយមាសមួយនេះ អាចនឹងប្រើប្រាស់ Lo Celso ជាកិច្ចព្រមព្រៀង ដោះដូរយកខ្សែការពារ Diego Carlos ពី Sevilla វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Diego Carlos
  ខ្សែការពារ Diego Carlos

Lo Celso វ័យ២៥ឆ្នាំ បានផ្ទេរពីក្លិប Real Betis មកកាន់ Spurs កាលពី២ឆ្នាំមុន ក្នុងតម្លៃ២៧,២លានផោន បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោ កំឡុងពេលខ្ចីជើង។

យ៉ាងណាមិញ មួយរយៈក្រោយទម្រង់លេងរបស់ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនខាងលើ បានធ្លាក់ចុះ។ ជាក់ស្ដែងរដូវកាលនេះ គេទើបចូលលេងជម្រើសដំបូង ក្នុងក្របខណ្ឌ​ Premier League បាន២ប្រកួតប៉ុណ្ណោះ។

  កីឡាករ GIOVANI LO CELSO 
  កីឡាករ GIOVANI LO CELSO 

មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏មិនស្ថិតក្នុងគម្រោងប្រើ​ប្រាស់រយៈពេលវែង របស់គ្រូថ្មីលោក Antonio Conte ផងដែរ៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T