គួររើសមួយណា? មកមើលសម្រស់បងប្រុសកីឡាករប្រដាល់ជប៉ុនរូបនេះ ស្អាតមិនចាញ់ប្អូនប៉ុន្មានទេ

//s9.kh1.co/f6/f6961806b1c47620703475c28f493183fdb92d7f.png
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

មិនសរសើរមិនបានមែន ប្អូនកំពុងល្បីខ្លាំង ស្រាប់តែហ្វេនផ្ទុះការចាប់អារម្មណ៍លើបងប្រុសកីឡាករប្រដាល់ជប៉ុនរូបនេះ

តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមលេងបណ្តាញសង្គមទាំងហ្វេសប៊ុក និងតិចតុក ប្រាកដជាធ្លាប់បានឃើញនិងស្គាល់នៅវីដេអូរបស់កីឡាករប្រដាល់ជប៉ុន Kota Miura ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ដោយសារតែភាពស្រស់សង្ហា និងសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករប្រដាល់ជប៉ុនរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកក្រលេកមកចាប់អារម្មណ៍ពីសម្រស់បងប្រុសរបស់កីឡាករជប៉ុនរូបនេះ ក៏មានភាពស្រស់សង្ហាមិនចាញ់ប្អូនប្រុសប៉ុន្មានដែរ ដោយបងប្រុសបង្កើតរបស់ Kota Miura មានឈ្មោះថា Ryota Miura វ័យ២៥ឆ្នាំ កើតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៧ នៅប្រទេសជប៉ុន លោកមានអាជីពជាតារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូប ដោយទទួលបានការគាំទ្រខ្លាំងដោយសារតែភាពស្រស់សង្ហា និងស្នាមញញឹមដ៏ទាក់ទាញរបស់លោក។

សូមបញ្ជាក់ផងដែរថាទាំងKota Miura និងបងប្រុសលោក Ryota Miura សុទ្ធសឹងតែជាប្រុសសង្ហាប្រចាំបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសជប៉ុន ដោយអ្នកទាំងពីរក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ខណ:ដែលនៅពីក្រោយភាពជោគជ័យរបស់ពួកគេ ក៏មានលោកឪពុកដែលជាអតីតកីឡាករបាល់ទាត់ជប៉ុនដែលជាអ្នកជួយជ្រោមជ្រែងផងដែរ៕

ចង់ឃើញថាតើបងប្រុសកីឡាករប្រដាល់ជប៉ុនដែលកំពុងល្បីស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  លោក Ryota Miura
  លោក Ryota Miura
  លោក Ryota Miura
  លោក Ryota Miura
  លោក Ryota Miura
  លោក Ryota Miura
  លោក Ryota Miura
  លោក Ryota Miura
Ryota Miura (រូបខាងឆ្វេងដៃ) និងប្ងូនប្រុស(រូបកណ្តាល)
Ryota Miura (រូបខាងឆ្វេងដៃ) និងប្ងូនប្រុស(រូបកណ្តាល)
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T