Jennie និយាយបែបនេះ ព្រោះច្រណែននឹង Jung Hae In

//s9.kh1.co/ac/ac77cca392bad914a38062af985823a733b1c680.png
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Jennie ច្រណែននឹងតារាសម្ដែងប្រុស Jung Hae In ដោយលោកហាក់ដូចជាស្គាល់ Jisoo ច្បាស់ជាងនាងទៅទៀត។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ សមាជិកក្រុម​ Blackpink បានជួបជុំគ្នាធ្វើការ Live វិដេអូនិយាយជជែកកម្សាន្តជាមួយអ្នកគាំទ្រ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ Jennie និយាយថា​ ខ្លួនច្រណែននឹង Jung Hae In ដោយមើលទៅលោក ហាក់ដូចជាស្គាល់ Jisoo ច្បាស់ជាងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo និង Jung Hae In
Jisoo និង Jung Hae In

 នៅក្នុងនោះ Jennie បានប្រាប់ថា ខ្លួនមានអារម្មណ៍ថា ច្រណែនណាស់ ពេលឃើញកិច្ចសម្ភាសន៍របស់ Jisoo និង Hae In។ មិនតែប៉ុណ្ណោះ នាងបាននិយាយថា Hae In ដូចជាស្គាល់ Jisoo ណាស់អញ្ចឹង ដោយគេបានបង្អួតថាខ្លួនជា Blink ហើយថែមទាំងទាយឈ្មោះក្រៅរបស់តួឯកស្រីខ្លួនត្រូវទាំងអស់ទៀត។

 Jung Hae In និង​ Jisoo
 Jung Hae In និង​ Jisoo

ម៉្យាងទៀតមើលទៅ តារាប្រុសស្រីពីររូបនេះ ហាក់ដូចជាស្និទស្នាលគ្នាផងនោះ ធ្វើឲ្យម្ចាស់បទ Solo រូបនេះ មិនអាចមិនច្រណែនមិនបាន។ បន្ទាប់មក​ តួឯកស្រីក្នុងរឿង Snowdrop នេះ ក៏បានសើចហើយ និយាយលួងចិត្តថា Jennie នោះទេ ដែលស្គាល់ខ្លួនច្បាស់។

Jisoo និង Jennie
Jisoo និង Jennie

ទន្ទឹមនឹងនោះ តារាស្រីដែលច្រណែននេះ ក៏បានតបទាំងពេញចិត្តថា វាជាការពិតដែលខ្លួនស្គាល់សមាជិកក្រុមចម្រៀងស្រីនេះច្បាស់ជាង។ លើសពីនោះ ហ្វេនៗដែលបានមើលហើយ នាំគ្នាអស់សំណើច ព្រោះគិតថា Jennie គួរឲ្យស្រលាញ់៕

Jisoo និង Jennie
Jisoo និង Jennie

ប្រភព៖ SBS Star

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T