កុំស្លុត! វឌ្ឍនាកា បង្ហោះសារផ្ដែផ្ដាំទៅអ្នកគាំទ្របែបនេះ ជុំវិញរឿងបញ្ហារបួសរបស់ខ្លួន

//s9.kh1.co/dd/dd755f857ecaf29ea338ca66894bad6aea5c6de4.jpg
កីទ្បា

 ២៧-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

វឌ្ឍនាកា បង្ហោះសារផ្ដែផ្ដាំទៅអ្នកគាំទ្របែបនេះ ជុំវិញរឿងបញ្ហារបួសរបស់ខ្លួន

កម្ពុជា៖ ជាការពិតណាស់ ខ្សែប្រយុទ្ធក្រុមបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានជួបបញ្ហារបួស កំឡុងពេលប្រកួតទល់នឹងក្រុមវិសាខា ក្នុងពានរង្វាន់ត្រៀមបើករដូវកាល កាលពីថ្ងៃពុធ ទី២១ ខែកមរា ម្សិលមិញនេះ ដោយត្រូវសែងចេញពីទីលាននៅនាទីទី៣០ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/a0/a0771f60c99dd2afe149e4d5b9bce35c6e2c0344.png

ជាមួយគ្នានេះ បើតាមសេចក្ដីថ្លែងការណ៍របស់ក្លិបបឹងកេត បានឲ្យដឹងថា បន្ទាប់ពីការធ្វើតេស្ត វឌ្ឍនាកា បានជួបបញ្ហារបួស ដាច់សរសៃជង្គង់ខាងស្តាំ (ACL)។

https://s9.kh1.co/__image/w=650,h=386,q=100/60/608e1317e7114fc245900927fa3303e548fe209e.png

យ៉ាងណាមិញ បើទោះជាមានបញ្ហារបួសរាងធ្ងន់ធ្ងរ យ៉ាងនេះក្ដី ក៏ វឌ្ឍនាកា មិនបោះបង់ក្ដីសង្ឃឹម ក្នុងការលេងបាល់ ដោយរូបគេ បានសន្យានឹងវិលត្រឡប់មកទីលានវិញ នា៦ខែក្រោយ ហើយរូបគេក៏បានផ្ដាំទៅឲ្យអ្នកគាំទ្រ កុំឲ្យមានការតក់ស្លុត ព្រោះខ្លួនមិនខ្លាចនឹងបញ្ហារបួសនេះឡើយ។

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមអាននូវការបង្ហោះសាររបស់ វឌ្ឍនាកា នៅលើបណ្ដាញសង្គមខាងក្រោមនេះ៖

កុំមានការតក់ស្លុតកុំមានការភ័យខ្លាច ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុន្នោះ វាគ្រាន់តែជាការវះកាត់តូចមួយប៉ុន្នោះសម្រាប់ខ្ញុំ ខ្ញុំមិនខ្លាច ខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត៦ខែទៅ៧ខែតែខ្ញុំអាចត្រលប់មកវិញបាន ចុះគ្រាន់តែរបួសប៉ុននេះចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តខ្ញុំ ជួបគ្នា៦ខែទៀតក្រោយការវះកាត់ជោគជ័យ

កីឡាករ ចាន់ វឌ្ឍនាកា 
https://s9.kh1.co/__image/w=595,h=539,q=100/3b/3b7be0833cf72e6e5adc8b62326f7b279127b215.png
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T