ជាអ្នករាំឆាកជាមួយ Sunmi សុខៗ Cha Hyunseung កំពុងវិវត្តនិ៍ទៅជាតារាសម្តែងព្រោះតែមូលហេតុនេះ

//s9.kh1.co/d4/d46ee349d1e53ace72d923e9887ae6da55542bbf.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Sunmi បានលើកទឹកចិត្ត Cha Hyunseung ឱ្យទទួលយកការផ្តល់ជូនដើម្បីចូលរួមសម្តែង។

សេអ៊ូល៖ នៅថ្ងៃទី ២៧ ខែមករា ទស្សនាវដ្តីសុខភាព «Men's Health Korea» បានចេញបទសម្ភាសន៍ជាមួយ Cha Hyunseung សម្រាប់ការចេញផ្សាយខែកុម្ភៈរបស់ខ្លួន។ ទស្សនាវដ្ដីក៏បានចែករំលែករូបថតរបស់ Cha Hyunseung បង្ហាញរាងដ៏សមរបស់លោកនៅមុខកាមេរ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលសម្ភាសន៍ នៅពេលសួរថាតើគាត់បញ្ចប់ដោយរបៀបណាក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី «Single's Inferno» នោះ Cha Hyunseung បានពន្យល់ថា៖

ខ្ញុំបានបដិសេធសំណើរនេះតាំងពីដំបូង។ Sunmi និងអ្នកស្គាល់គ្នាជុំវិញខ្ញុំបានលើកទឹកចិត្តខ្ញុំ និងផ្តល់យោបល់ជាច្រើនដល់ខ្ញុំ។

Cha Hyunseung

យ៉ាង​ណា​មិញ ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Cha Hyunseung បាន​បង្ហើប​ថា​លោកសប្បាយ​ចិត្ត​ខ្លាំង​ណាស់។ លោក​ក៏បានបន្ថែមដែលថា៖

​អ្នក​ទាំងអស់​គ្នា​អស្ចារ្យ ហើយ​ការ​ថត​ក៏​សប្បាយ​ដែរ​ ។

Cha Hyunseung

យ៉ាងណាមិញ Cha Hyunseung ទទួលបានការចាប់អារម្មណ៍ជាលើកដំបូងក្នុងនាមជាអ្នករាំអមឆាកក្តៅសាច់  របស់តារាស្រី Sunmi ក្នុងបទចម្រៀងជាច្រើនរបស់នាង។ ហើយថ្មីៗនេះ​រូបលោក ក៏បានចូលរួមក្នុងកម្មវិធី «Single's Inferno» បានប្រជាប្រិយភាព កើនឡើងមួយកម្រិតទៀតព្រោះតែភាពសង្ហារបស់លោក៕

ប្រភព៖ https://gstarlive.com/

សូមទស្សនារូបភាពខាងក្រោម៖

Cha Hyunseung
Cha Hyunseung
Hyunseung និង  Sunmi
Hyunseung និង  Sunmi
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T