ភ្នំពេញ៖ បើគិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនWatch Empireបានឈរជើងលើវិស័យFashionខាងផ្នែកនាឡិកាដៃរយៈពេល7ឆ្នាំជាងមកហើយ ដោយក្រុមហ៊ុនបាននាំចូលនូវម៉ាកនាឡិកាOriginalជាច្រើនម៉ាក មកពីក្រៅប្រទេសខុសៗគ្នា ដើម្បីជាតម្រូវការសម្រាប់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជនភាគច្រើនប្រាកដជាបានស្គាល់ម៉ាកIce-Watchរួចមកហើយ ម៉ាកនេះជាម៉ាកដំបូងគេដែលនាំចូលលក់ និង ចែកចាយផ្តាច់មុខដោយក្រុមហ៊ុនWatch Empire។ ដោយមានការគាំទ្រខ្លាំងសំណាក់ពីអតិថិជន ក្រុមហ៊ុនបានបន្តនាំចូលនូវម៉ាកនាឡិកាដៃOriginalផ្សេងៗទៀតជាបន្តបន្ទាប់រហូតដល់20ម៉ាក ដែលមានដូចជា Versus Versace, Nautica, Furla, Boccia Titanium, Superdry, Versace, Salvatore Ferragamo, Missoni, Fossil, Michael Kors, Emporio Armani, Armani Exchange, Diesel, Elle, Skagen, Tommy Hilfiger, Lacoste, Olivia Burton និង Scuderil Ferrari។
យើងសង្កេតឃើញថាក្រុមហ៊ុនWatch Empireបានប្រើប្រាស់នូវស្លាកយីហោចាស់នេះអស់រយៈពេលជាង7ឆ្នាំរួចមកហើយ ឥលូវនេះដែរ ក្រុមហ៊ុនWatch Empireក៏បានធ្វើការផ្លាស់ប្តូរនៅស្លាកយីហោថ្មីរបស់ខ្លួននាដើមឆ្នាំ2022នេះផងដែរ។ ចង់ដីងថាក្រុមហ៊ុននឹងមានអ្វីថ្មីប្លែកនាំមកជូនអតិថិជន កុំភ្លេចរង់ចាំនិងតាមដានមើលលើផេករបស់យើងទាំងអស់គ្នា៕