ភ្នំពេញ៖ ក្រុមហ៊ុន THH Import Export Co., Ltd. ដែលជាអ្នកចែកចាយផ្តាច់មុខសម្រាប់ម៉ាករថយន្ត PEUGEOT នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត PEUGEOT 2008 SUV ស៊េរីឆ្នាំ២០២២ ដែលប្រព្រឹត្តធ្វើឡើងនៅក្រុមហ៊ុនតាំងបង្ហាញ(Showroom) របស់ក្រុមហ៊ុន ពើហ្សូ សាខាមហាវិថីព្រះមុនីវង្ស (ទល់មុខមន្ទីពេទ្យ កាល់ម៉ែត) នារាត្រីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ រថយន្តស៊េរីថ្មី PEUGEOT 2008 បានផ្តល់ជូននូវបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុតនៅលើផ្លូវ នេះដោយសារតែការច្នៃប្រឌិតថ្មីៗរបស់វិស្វករក្រុមហ៊ុន PEUGEOT ដែលមិនធ្លាប់ធ្វើឲ្យអតិថិជនខ្លួនមានការខកបំណងនោះឡើយ។
រថយន្ត PEUGEOT 2008 ថ្មីបានក្លាយជារថយន្តលក្ខណៈគ្រួសារខ្នាតតូចឈានមុខគេ ដែលត្រូវបានបំពាក់មកជាមួយ PEUGEOT i-cockpit 3D និងបច្ចេកវិទ្យាជំនួយក្នុងការបើកបរដែលរចនាឡើងដោយមានកាទទូលស្គាល់ដ៏ល្អ បំផុត។ ជាមួយគ្នានេះដែរ សម្រាប់រចនាបទបច្ចុប្បន្នរបស់ PEUGEOT បានបង្ហាញពីអត្តសញ្ញាណផ្ទាល់របស់ខ្លួន ដោយមានមហិច្ឆតាក្នុងការបង្វែរទំព័រថ្មីនៅក្នុងដំណើរនៃការវិវត្តន៍ថយន្ត PEUGEOT ដ៍គួរឲ្យកត់សម្គាល់។ ការតម្លើងដោយ សមាមាត្រ និងតុល្យភាព បានធ្វើអោយតួររថយន្ត PEUGEOT 2008 មានភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។
រថយន្ត PEUGEOT 2008 បានផ្តល់ភាពជឿជាក់គ្រប់ពេលវេលានៃការបើកបរនៅលើដងផ្លូវ និង គួជាទីមោទនភាពដែលមានការរចនាប៉ាណាដ៍គួរអោយទាក់ទាញ ជាមួយអំពូលស៊ីញ៉ូដែលបានបំពាក់នៅខាងក្រោមចង្កៀងបំភ្លឺផ្លូវ LED ទម្រង់មុខនៃរថយន្ត PEUGEOT 2008 បានរចនាជាតួរដែលមានរាងត្រីកោណដែលលាតសន្ធឹងតាមបណ្តោយរថយន្តទៅផ្នែកខាងក្រោយ ដែលនាំមកនូវរចនាបទដ៏រស់រវើក និងស៊ីវីល័យដ៍គួរអោយចាប់អារម្មណ៍។
រូបរាងដ៏រឹងមាំនៃរថយន្ត PEUGEOT 2008 ថ្មីត្រូវបានគូបផ្សំដោយកង់ទំហំ 17 អ៊ីញ ដែលសមមាត្រយ៉ាងល្អឥតខ្ចោះទៅនឹងតួនៃរថយន្ត ។ជាអត្តសញ្ញាណនៃរថយន្ត PEUGOET អំពូលក្រញាំ 3 ត្រូវបានបំពាក់នៅលើរថយន្ត PEUGEOT 2008 ដោយប្រើច្ចេកវិទ្យា LED។
លក្ខណៈពិសេសផ្នែកខាងក្រៅមានដូចជា ៖
• បញ្ជាបើកសោរដោយស្វ័យប្រវត្តិ និងការចាក់សោរដោយស្វ័យប្រវត្តិ
• សេនស័រជំនួយមុខក្រោយ + កាម៉េរាក្រោយ
• កាងសងខាងនៅលើដំបូលបានបង្កើនភាពទាក់ទាញនៃរថយន្ត
• កញ្ចក់កម្តៅ និងអាចបត់បែនបាន
រថយន្ត PEUGEOT 2008 ដែលមានកម្លាំងម៉ាស៊ីន 130 សេះ និងកម្លាំងបង្វិល 230 Nm បានបំពាក់ម៉ាស៊ីនសាំង 1.2L ស៊ីឡាំង 3 ដែលដំណើរការជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ប្រាំមួយវគ្គ។ភាពរីករាយក្នុងការបើកបរនៅតែជាផ្នែកមួយដ៏សំខាន់នៃរថយន្ត PEUGEOT 2008។ ម្ចាស់រថយន្តអាចជ្រើសរើសការបើកបរជាច្រើនប្រភេទដូចជា ការបើកបរដោយសន្សំសំចៃ (Eco), ការបើរបរក្នុងលក្ខណធម្មតា (Normal) និងការបើកបរប្រភេទឡានស្ព័រ (Sport)ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 2008 ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងបច្ចេកវិទ្យា PEUGEOT i-Cockpit® 3D ដែលជារថយន្តដំបូងគេបង្អស់ក្នុងពិភពលោក ដែលបង្កើតឡើងជាមួយនឹងការច្នៃប្រឌិតពិតប្រាកដនៃ បច្ចេកវិទ្យា PEUGEOT i-Cockpit® 3D ក្នុងគោលដៅធ្វើអោយការបើកបរប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់។
ចង្កូតរថយន្ត PEUGEOT 2008 មានទំហំតូចល្មម ដែលបង្កើនសក្តានុពលនៃការ បើកបរបានកាន់តែប្រសើរ ឡើង។ ក្រៅពីនេះ រថយន្ត PEUGEOT 2008 ត្រូវបានបំពាក់ផងដែរ នូវអេក្រង់ថាច់ស្រ្គីនកម្រិត HD ជាមួយនឹងរូបភាព 3D ប្រកបដោយភាពច្នៃប្រឌិត។
បច្ចេកវិទ្យា PEUGEOT i-Cockpit® 3D បង្ហាញនូវព័ត៌មានសំខាន់ៗ និងអាចជួយដល់អ្នកបើកបរអាចមើលឃើញដោយងាយស្រួល។ កម្រិតនៃរូបភាពត្រូវបានបង្ហាញយ៉ាងច្បាស់ និងមានចលនាដូចពួកគេខិតចូលទៅជិតភ្នែក ហើយកម្រិតនៃចលនានេះមានបម្រែបម្រូលយ៉ាងលឿនដោយត្រឹមតែកន្លះវិនាទីប៉ណ្ណោះ ដោយអាស្រ័យទៅតាមកម្រិតនៃសារៈសំខាន់ ឬភាពបន្ទាន់។
អេក្រង់ ទំហំ 7 អ៊ីង ភ្ជាប់មកជាមួយ Apple CarPlay® និង Android Auto™ ហើយអាចបញ្ជាបានតាមរយៈផ្លូវកាត់ប៉ះដែលដាក់នៅជាប់ ប៊ូតុង បិត/បើក។រថយន្ត PEUGEOT 2008 ថ្មី នេះ បានបំពាក់ដោយ មាន ហ្រ្វាំង ដើរដោយប្រព័ន្ធ អគ្គិសនី ការកំណត់ម៉ាស៊ីនត្រជាក់រួមតែមួយ កៅអី ស្បែក និង ភ្លើង បំភ្លឺ ខាងក្នុងរថយន្ត ។
បន្ថែមពីលើនេះ ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 2008 ត្រូវបានរចនាឡើងដោយមានភាពធំទូលាយនិងទំនើបស៊ីវីល័យអោយស្របទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងការបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមុខងារជំនួយការបើកបរ ចុងក្រោយបំផុត និងប្រព័ន្ធសុវត្ថិភាពពិសេសរួមមាន៖
• ប្រព័ន្ធរំលឹកទៅដល់អ្នកបើកបរ
• កាម៉េរាក្រោយ 180°
• ប្រព័ន្ធផ្ដល់ដំណឹងពេលមានការវ៉ាជែង
• ប្រព័ន្ធរក្សាគន្លងផ្លូវ
• ប្រព័ន្ធចាប់ហ្វ្រាំងអូតូ
• ប្រព័ន្ធជំនួយពេលចុះចំណោទ
• ប្រព័ន្ធទប់លំនឹង ប្រព័ន្ធហ្វ្រាំងបន្ទាន់
• ពោងសុវត្ថិភាព៦គ្រាប់
រថយន្ត PEUGEOT 2008 ថ្មី ត្រូវបានផ្គុំក្នុងស្រុកនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun រដ្ឋ Kedah។ យានជំនិះទាំងអស់ដែលបានសាងសង់នៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun ឆ្លងកាត់ការពិសោធន័ និងការធ្វើតេស្តគុណភាពច្បាស់លាស់ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និងបំពេញតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍។ PEUGEOT 2008 បានឆ្លងកាត់ការធ្វើតេស្តសាកល្បងដោយជោគជ័យក្នុងចម្ងាយ 200,000 គីឡូម៉ែត្រក្នុងអាកាសធាតុ និងបរិស្ថានចម្រុះរបស់ប្រទេសម៉ាឡេស៊ី។
រថយន្ត PEUGEOT 2008 មានបួនពណ៌ខាងក្រៅ រួមមាន ប្រផេះ ស ខ្មៅ និងពណ៌ទឹកក្រូច។
រថយន្តម៉ូដែល PEUGEOT 2008 ថ្មីមានតម្លៃ 45900 USD មានលក់នៅហាងដៃគូចែកចាយ PEUGEOT នៅក្នុងប្រទេសកម្ពុជា។
រថយន្តម៉ូដែល PEUGEOT 2008 ថ្មីមានការធានារយៈពេល ៥ ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងរយៈពេលធានាគុណភាពរហូតដល់ ៥ ឆ្នាំ ឬចម្ងាយ 100,000 គីឡូម៉ែត្រ ក្រោមកម្មវិធី New Lion Care របស់ក្រុមហ៊ុន PEUGEOT CAMBODIA ។
ទន្ទឹមជាមួយគ្នានេះដែរ ក្រៅពីពិធីសម្ពោធរថយន្តដ៏ទំនើប និងស្រស់ស្អាតមួយនេះ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងក្រុមបណ្ដារអ្នកសារពត៌មានជាច្រើនស្ថាប័ន ក៏មានការរៀបចំពីធីនៃការប្រគល់រថយន្តជូនដល់អតិថិជនផ្ទាល់ភ្លាមៗ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន PEUGEOT ដែលបានធ្វើការបញ្ជាទិញកក់ទុកមុនផងដែរ៕
សូមបញ្ជាក់ផងដែរថា សម្រាប់ពត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ
▪️ លេខទូរស័ព្ទ 076 738 4368
▪️ Facebook Page : PeugeotCambodia
▪️ វបសាយ : peugeot.com.kh
▪️ អាសយដ្ឋានតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7មករា ចង្ងាយ 200ម៉ែត្រ ខាងឆ្វេងដៃ។