គាស់លើកណាក៏ស្រមៃថាឈ្នះដែរ អាងបានលុយបើកអាជីវកម្ម! សំណាងម្ដងនេះត្រូវមែន បើកបានដូចចិត្ត!

//s9.kh1.co/26/26d5efdd1482e8467b966d45422b02cd08aac72e.jpg
សង្គម

 ២៧-មេសា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

សេដ្ឋីថ្មីវ័យក្មេងដែលទទួលបានមហាសំណាងពីកំប៉ុងគោជល់លើទី២ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក ឡាច បូរី។

បាត់ដំបង៖ ក្រោយពីទទួលបានលាភសំណាងបានក្លាយខ្លួនជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន ២០០ លានរៀល ស្មើនឹងប្រមាណ ៥០,០០០ ដុល្លារអាមេរិក ដែលផ្តល់ពីកំប៉ុងចេះច្រៀងរបស់គោជល់ លោក ឡាច បូរី និងភរិយាដ៏កម្សត់របស់ខ្លួន កំពុងរៀបចំផែនការជីវិតរបស់ខ្លួន រួមជាមួយនឹងផែនការអាជីវកម្មថ្មីដែលបម្រុងនឹងចាប់បើកដំណើរនៅពេលខាងមុខនេះ ដើម្បីអាចប្រែក្លាយជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរទៅថ្ងៃអនាគត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/41/41fbee2ed1ac8b1097a870686b0ba9295f89fc77.jpg

សេដ្ឋីថ្មីវ័យក្មេងដែលទទួលបានមហាសំណាងពីកំប៉ុងគោជល់លើទី២ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក ឡាច បូរី បានបង្ហើបប្រាប់ពីគោលបំណងរបស់ខ្លួនក្រោយទទួលបានប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០ លានរៀលពីគោជល់ថា លោក និងភរិយានឹងយកទៅបំពេញក្ដីស្រមៃដែលធ្លាប់គិតជាយូរណាស់មកហើយនោះឱ្យបានដូចជា គម្រោងទិញដី គម្រោងសាងសង់លំនៅដ្ឋាន គម្រោងបង្កើតអាជីវកម្មហាងលក់បាយម្ហូប (អាហារដ្ឋាន) រួមជាមួយនឹងការបែងចែកចំណែកមួយភាគជួយដល់បងប្អូន និងការបរិច្ចាកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

លោក ឡាច បូរី បានលើកឡើងថា៖

«ទឹកប្រាក់ដែលទទួលបានគោជល់នៅពេលនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់ជីវិតរបស់លោក ក៏ដូចជាក្រុមគ្រួសារទាំងមូល»។

លោកបានបន្តថា៖

«តាំងពីដើមរហូតមក លទ្ធភាពដែលអាចរកបានចំណូលគឺគ្មានអ្វីក្រៅពីការងារជាកម្មករស៊ីឈ្នួលដកដំឡូងដែលប្ដូរកម្លាំងកាយជាមួយកម្រៃត្រឹម ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយត្រូវចំណាយទៅលើថ្លៃជួលផ្ទះស្នាក់នៅថែមទៀត។ ប៉ុន្តែ ពេលនេះ កំប៉ុងចេះច្រៀងរបស់ គោជល់ បានចូលមកកែប្រែជីវិត និងក្រុមគ្រួសាររបស់ខ្ញុំឱ្យមានភាពល្អប្រសើរប្រៀបដូចការយល់សុបិនយ៉ាងដូច្នោះ»។

https://s9.kh1.co/__image/w=650,h=366,q=100/1e/1e2378cb35348a565049f13c4c243e5726e89895.jpg

ដោយឡែកអ្នកនាង ស៊ិន ធារី ដែលត្រូវជាភរិយារបស់មហាសេដ្ឋីថ្មីពីគោជល់ លោក ឡាច បូរី បានប្រាប់ឱ្យដឹងផងដែរថា គម្រោងសំខាន់ដែលត្រូវធ្វើក្រោយទទួលបានប្រាក់រង្វាន់ពីគោជល់ គឺការបើកអាជីវកម្មហាងលក់បាយ ម្ហូបដ៏សមរម្យមួយកន្លែង ដើម្បីអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

https://s9.kh1.co/__image/w=650,h=366,q=100/f1/f18ac045f0366b7b9fbb9432a37001c8156b878a.jpg

ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណង និងផែនការជីវិតក្រោយទទួលបានប្រាក់រង្វាន់ ២០០លានរៀល ខាងលើនេះ លោក ឡាច បូរី និងភរិយាអ្នកនាង ស៊ិន ធារី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុនគោជល់ ដែលមានផ្តល់សំណាងដ៏មហាសាល ជួយកែប្រែជីវិតពីភាពក្រខ្សត់ មកជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់នេះ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់បណ្តាអតិថិជនដែលតែងគាំទ្រដល់ភេសជ្ជៈគោជល់ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្តល់សំណាងនូវទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០លានរៀល ស្មើនឹងប្រមាណ ៥០ ០០០ដុល្លារអាមេរិក, រថយន្តស៊េរីទំនើបម៉ាក FORD WILDTRAK យ៉ាងច្រើនរង្វាន់នៅក្នុងកំប៉ុងចេះច្រៀងរបស់ភេសជ្ជៈគោជល់ ដែលកំពុងមានដាក់លក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

សូមចូលរួមស្វែងរកសំណាងរបស់លោកអ្នកដែលផ្តល់ជូនពីកំប៉ុងចេះច្រៀងគោជល់ទាំងអស់គ្នា។ អ្នកឈ្នះរង្វាន់ធំ និងក្លាយជាសេដ្ឋីលឿនដូចផ្លេកបន្ទោលអាចជារូបអ្នក....!

គោជល់ មានរង្វាន់ពិត ចែកពិត និងជួយឱ្យលោកអ្នកក្លាយជាអ្នកមានភ្លាមៗ!!

https://s9.kh1.co/__image/w=650,h=975,q=100/19/19265fde8c6a19247b7633f03cc4a0ed89bf34af.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b4/b4ae020bdfbdccf56199fe096e7d4ab0b7015ccc.jpg
https://s9.kh1.co/__image/w=650,h=975,q=100/fe/fe5357fc6f3ba78f31788faa795541a2d91226e1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/55/55c2a6e4f0eed2d9a4244ea6abd62b4acea68960.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T